សមាជិក​ ២ រូបនៃយោធាសហរដ្ឋអាមេរិកបញ្ឈប់ការវាយប្រហាររបស់ជនអ៊ិស្លាមនិយមនៅលើរថភ្លើង ក្នុងប្រទេស បែលហ្សិក (​ Belgium )

0

ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២២ ខែ​ សីហា ឆ្នាំ ២០១៥ :

CNN : ជនជាតិអាមេរិកដែលស្ថិតនៅក្នុងហេតុការណ៍នោះបាននិយាយថា រថភ្លើងមួយខ្សែកំពុងរត់ឆ្លងកាត់ប្រទេស បែលហ្សិក (​Belgium) ស្រាប់តែមានបុរសម្នាក់បានដើរចេញពីបន្ទប់ទឹកក្នុងរថភ្លើងដោយគ្មានពាក់អាវ ស្ពាយកាំភ្លើង AK មួយដើម ( ប្រហែលជា AK 47 ) ។

បុរសជាអ្នកដំណើរបីនាក់ ដែលម្នាក់ជាសមាជិកនៃកងទ័ពអាកាស ម្នាក់ជាសមាជិកឆ្មាំជាតិ​និងម្នាក់ទៀតជាជនស៊ីវិល បានធ្វើសកម្មភាពភ្លាមៗដើម្បីការពារកុំអោយមានការវាយប្រហារនៅលើរថភ្លើង Thalys ដែលកំពុងមានល្បឿនលឿនមួយនេះ ។ អាជ្ញាធរបានអោយដឹងថា ជនសង្ស័យមានផ្ទុកនូវកំាបិត និងឧបករណ៍ផ្សេងទៀត ។ លោក Anthony Sadler បានឱ្យដឹងក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ CNN  ថា ” មិត្តរបស់ខ្ញុំ Alek ( Skarlatos ) បានស្រែកអោយខ្ញុំចូលទៅចាប់ជនល្មើស ដូច្នេះមិត្តភក្តិរបស់ខ្ញុំ Spencer ( Stone ) ក៍បានក្រោកឡើងចាប់ជនល្មើសភ្លាមៗ បន្ទាប់មក Alek  និងខ្ញុំបានចូលទៅជួយ ” ។ លោក Anthony  បានបន្តថា : ពួកយើងទាំងបីនាក់បាយវាយបុរសម្នាក់នោះ ហើយមិត្តភក្តិរបស់ខ្ញុំ Spencer ( Stone ) ត្រូវបានមុតដោយកាំបិតជាច្រើនកន្លែង ទើបបន្ទាប់មកបាន Alek  ដណ្តើមបានកាំភ្លើង AK ។ ខ្ញុំបានចាប់ចងជនល្មើសដោយមានជំនួយពី Chris និងអ្នកដំណើរផ្សេងទៀត ។ ខ្ញុំបានឃើញបំពង់ករបស់គាត់ត្រូវបានមុតដោយកាំបិត ហើយ Spencer ក៍បានសង្កត់មុខរបួសកុំអោយឈាមហូរចេញមក ។ ប្អូនប្រុសរបស់ Alex លោក​ Peter Skalatos បានប្រាប់ទៅសារព័ត៌មាន CNN  ថា Spencer ត្រូវរបួសដោយកាំបិតត្រង់ក្បាលនឹងក ហើយស្ទើរតែដាច់ម្រាមដៃមេរបស់គាត់ ។ Alex បានដណ្តើមយកកាំភ្លើងហើយបានវាយជនល្មើសចំក្បាលជាមួយនឹងស្នប់កាំភ្លើង ។រថភ្លើងត្រូវបានផ្លាស់ប្តូរទិសដៅទៅទីក្រុង Arras  នៃប្រទេស បារាំង វិញ​ ដែលប្រហែលជា ១១៥ ម៉ាយ ( ១៨៥ គីឡូម៉ែត្រ ) ភាគខាងជើងនៃទីក្រុង ប៉ារីស​​ ។  រីឯជនល្មើសត្រូវបានចាប់ខ្លួន ។

មន្ត្រីប្រឆាំងអំពើភេរវកម្មអឺរ៉ុបបានអោយដឹងថា ខ្មាន់កាំភ្លើងដែលមានសញ្ជាត្តិ ម៉ារ៉ុក ( Moroccan )​ ម្នាក់នេះត្រូវបានគេឃ្លាំមើលតាមអេក្រង់រ៉ាដារបស់ភ្នាក់ងារប្រឆាំងអំពើភេរវកម្មអឺរ៉ុប សម្រាប់ទស្សនៈជីហាដនិយមរបស់គាត់ ។ ប្រភពសន្តិសុខទីពីរបានប្រាប់ទូរទស្សន៍ CNN  ថាខ្មាន់កាំភ្លើងត្រូវបានស្គាល់ដោយអ្នកស៊ើបការណ៍សម្ងាត់របស់បារាំង ។ មន្ត្រីរូបនោះបាននិយាយថា ខ្មាន់កាំភ្លើងប្រហែលជាមានការពាក់ពន្ឋ័ជាមួយនឹងក្រុម ISIS ប៉ុន្តែព័ត៌មានជាក់លាក់នៅមិនទាន់មាននៅឡើយ ។ មន្ត្រីដំបូងបាននិយាយថា ជនល្មើសនេះមានអាវុធជាច្រើន តែត្រូវបានរារាំងការសម្លាប់នេះដោយជនជាតិអាមេរិក ។ ការវាយប្រហារនេះកើតឡើងខណៈពេលដែលរថភ្លើងនេះនៅលើទឹកដីប្រទេស បែលហ្សិក (​ Belgium ) លោកនាយករដ្ឋមន្ត្រីប្រទេស បែលហ្សិក (​ Belgium ) លោក Charles Michel បានសរសេរនៅលើគណីយបណ្តាញសង្គម Twitter របស់លោកថា ” ខ្ញុំនឹងថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនៅលើរថភ្លើង Thalys ហើយក៍អាណិតអាសូរដល់ជនរងគ្រោះ ” ។

ការវាយប្រហារលើរថភ្លើងនេះមិនទាន់ត្រូវបានចាត់ទុកជាអំពើភេរវកម្មនោះទេ  មន្ត្រីប្រឆាំងអំពើភេរវកម្មជាន់ខ្ពស់នៅអឺរ៉ុបក៍បានអោយដឹងថា វាគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ។

Thalys