ការប៉ះទង្គិចនៅប្រទេសស៊ីរី : ប្រទេសរុស្ស៊ីពិចារណាក្នុងការចូលរួមការវាយប្រហារតាមអាកាសប្រឆាំងនិងពួកឧទ្ទាមអ៊ីស្លាម IS

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BCC ចេញផ្សាយថ្ងៃទី ២៩ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

លោក ប្រធានាធិបតី Vladimir Putin បាននិយាយថាប្រទេសរុស្ស៊ីកំពុងពិចារណាថាតើត្រូវធ្វើតាមសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹងពួកឧទ្ទាមរដ្ឋ អ៊ីស្លាម (IS) ដែរឬយ៉ាងណា។លោក ប្រធានាធិបតីពូទីនបាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។ ប៉ុន្តែកិច្ចប្រជុំនិងសុន្ទរកថារបស់មេដឹកនាំនៅមហាសន្និបាត អង្គការសហប្រជាជាតិ (UNGA) នេះក៏បាន គូសបញ្ជាក់អំពីរបៀបដើម្បីបញ្ចប់សង្រ្គាមស៊ីរីផងដែរ។ ប្រទេសរុស្ស៊ីបាននិយាយថា វានឹងជាកំហុសដ៏ធំបើមិនធ្វើការជាមួយលោកប្រធានាធិបតី ប្រទេសស៊ីរី បាសារអាល់អាសាដ។

កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកនិងបារាំង បានទាមទារជាថ្មីម្តងទៀត អោយលោកប្រធានាធិបតីអាសាដចុះចេញពីតំណែង។ ប៉ុន្តែក្នុងការឆ្លើយតបរបស់លោកប្រធានាធិបតីពូទីនវិញគឺ : ពួកគេមិនមែនជាពលរដ្ឋនៃប្រទេសស៊ីរីនោះទេ ដូច្នេះពួកគេមិនគួរចូលរួមក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ប្រទេសណាមួយឡើយ។ ប្រទេសរុស្ស៊ីនឹងធ្វើការវាយប្រហារតាមអាកាសប្រសិនបើត្រូវអនុម័តដោយ អង្គការសហប្រជាជាតិ លោកបាននិយាយក្នុងខណៈពេលកំពុងដកកងទាហានរុស្ស៊ីចេញពីផ្នែក មួយក្នុងប្រតិបត្ដិនៅក្នុងប្រទេសស៊ីរី។

មេដឹកនាំទាំងពីរបានជួបប្រជុំ គ្នាអស់រយះពេល ៩០ នាទីនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងសុន្ទរកថាដែលលោកពូទីនបានហៅថា “ការស្ថាបនាខ្លាំង អាជីវកម្មស្មោះត្រង់” ។ គួរបញ្ជាក់ផងដែរថា វាជាកិច្ចប្រជុំទល់មុខជាលើកដំបូងរបស់មេដឹកនាំទាំងពីរ ក្នុងរយៈពេលជិតមួយឆ្នាំនេះ ដែលមានសង្រ្គាមរបស់ប្រទេសអ៊ុយក្រែននៅក្នុង របៀបវារៈ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា មេដឹកនាំ ទាំងពីរកំពុង: ស្វែងរក ពិន្ទុរៀងខ្លួន នៅក្នុងកិច្ចពិភាក្សានេះ។ លោកបានបន្ថែមថា ភាគីទាំងពីរព្រមព្រៀងគ្នាដើម្បីបើកបន្ទាត់នៃការទំនាក់ទំនង ដើម្បីជៀសវាងការប៉ះទង្គិចយោធានៅក្នុងតំបន់។

Siri Russia