ISIS និយាយថា : ខ្លួនជាអ្នកសំលាប់ជនជាតិអ៊ីតាលីនៅតាមដងផ្លូវនៃរដ្ឋធានីបង់ក្លាដេស

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៩ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

ISIS បានអះអាងទទួលខុសត្រូវចំពោះការបាញ់សម្លាប់ពលរដ្ឋអ៊ីតាលីនៅតាមដងផ្លូវនៅបង់ក្លាដែស និងគំរាមកំហែងវាយប្រហារបន្តទៀត។ លោក Cesare Tavella អាយុ ៥១ ឆ្នាំ កំពុងធ្វើលំហាត់ប្រាណរត់តិចៗទៅផ្ទះរបស់គាត់វិញនាល្ងាចថ្ងៃច័ន្ទក្នុងរដ្ឋធានីដាកា (Dhaka) បន្ទាប់ពីហែលទឹករួចនៅអាងហែលទឹករបស់សាលា American International។ស្នងការរងប៉ូលីសក្រុងដាកាលោក Munatshirul Islam បានឱ្យដឹងថា ខណៈពេលដែលលោក Tavella កំពុងហាត់ប្រាណរត់តិចៗកាត់តាម Gulshan នៃតំបន់ដាកា ( Dhaka ) នោះ ខ្មាន់កាំភ្លើងពីរនាក់បានបាញ់ចំនួនបីដង។ជនល្មើសទាំងនោះបានរត់គេចខ្លួនតាមម៉ូតូដែលកំពុងរង់ចាំ។ គ្មានអ្វីដែលត្រូវបានយកចេញពីលោក Tavella នោះទេ ហើយប៉ូលីសបានឱ្យដឹងថាការវាយប្រហារនេះគឺជាការគ្រោងទុក។ ISIS បានចេញសេចក្តីថ្លែងការណ៍និយាយថា អ្នកលបបាញ់របស់ ISIS ជាអ្នកបាញ់និងសម្លាប់លោក Tavella ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា : “ទាហាន Caliphate ក្នុងប្រទេស Bangladesh” កំណត់គោលដៅជនជាតិអ៊ីតាលី នេះបើយោងតាមដៃគូរ ដែលជាក្រុមតាមដានសកម្មភាពរបស់ក្រុមជីហាដ។ វាបានអោយដឹងថា ប្រតិបត្តិការរបស់ ISIS ជាអ្នកបាញ់និងសម្លាប់លោក Tavella ដោយប្រើកាំភ្លើងដែលមានឆ្នុកមិនលឺសម្លេងបន្ទាប់ពីការដេញតាមនៅតាមផ្លូវក្រុងដាកា។ ក្រុមភេរវកម្មក៏បានចេញការព្រមាននៅលើ Twitter ផងដែរថា : “យើងនិយាយទៅកាន់ប្រជាពលរដ្ឋទាំងអស់នៃក្រុមចម្រុះ Crusader អ្នកនឹងមិនមានសុវត្ថិភាពនៅលើទឹកដីមូស្លីម ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ”។ ស្ថានទូតអ៊ីតាលីនៅទីក្រុងដាកា បានលើកឡើងថា ឆាប់រហ័សពេកក្នុងការនិយាយថាក្រុម ISISនៅពីក្រោយការសម្លាប់លោក Tavella នោះ។ មន្ត្រីស្ថានទូតបានឱ្យដឹងថា មិនទាន់មានព័ត៌មានច្បាស់លាស់អំពីគោលបំណងក្នុងការសម្លាប់លោក Tavella ថាវាជាការសម្លាប់ឬជាអំពើភេរវកម្មនោះទេ។ ការទទួលខុសត្រូវសម្រាប់ការសម្លាប់ដែលបានអះអាងថាដោយក្រុម ISIS នេះមិនទាន់ត្រូវបានបញ្ជាក់ថាជាការពិតនៅឡើយ។

 ISIS 30-09-15