ក្រុម ISIS គ្រោងវាយប្រហារទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី ២៩ ខែ​ តុលា ឆ្នាំ ២០១៥ 

អគ្គនាយក MI5 លោក Andrew Parker បានព្រមានពីការគំរាមកំហែងភេរវកម្មដែលអាចនឹងកើតមាននៅក្នុងប្រទេសអង់គ្លេស ដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងអាជីពរបស់លោក ហើយអះអាងថាក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (IS អតីតក្រុម ISIS / ISIL) កំពុងរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំមកលើទឹកដីនៃប្រទេសអង់គ្លេស។ សុន្ទរកថារបស់លោកបានថ្លែងប៉ុន្មានថ្ងៃមុនពេលការស៊ើបអង្កេតចម្រូងចម្រាសរបស់រដ្ឋាភិបាល Power Bill ឬក៏ត្រូវបានគេស្គាល់ថា Snoopers Charter គឺនឹងត្រូវ យកទៅពិភាក្សានៅក្នុងមតិសភា។ លោក Parker ក៏បានកោតសរសើរលើការងារស៊ើបអង្កេត ប៉ុន្តែក៏បាននិយាយថា វានឹងមិនអាចរក្សាសុវត្ថិភាពសំរាប់ចក្រភពអង់គ្លេសនោះទេ លុះត្រាតែយើងអាចទប់ស្កាត់ទិន្នន័យទំនាក់ទំនង។ លោកនាយកបាននិយាយថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានបង្ហាញការគំរាមកំហែង “៣ ខ្នាត” គឺនៅផ្ទះ នៅក្រៅប្រទេសនិងតាមបណ្តាញ Internet ជាមួយនឹងករណីកាន់តែច្រើនរបស់ MI5 ដែលទាក់ទងទៅនឹងប្រទេសស៊ីរីនិងក្រុមជ្រុលនិយមនេះ។ លោកនិយាយថា យើងបានដឹងអំពីគម្រោងការប្រឆាំងនឹងចក្រភពអង់គ្លេសពីភេរវករក្នុងប្រទេសស៊ីរី ដោយការបើកចំហរការទំនាក់ទំនងជាមួយភេរវករក្នុងប្រទេសស៊ីរី និងការបំផុសគំនិត online ដោយក្រុមបច្ចេកវិទ្យា ISIL នេះ។ វាប្រើឧបករណ៍ទំនាក់ទំនងទំនើបដើម្បីផ្សព្វផ្សាយសារស្អប់របស់ខ្លួន និងដើម្បីជម្រុញចិត្តដល់អ្នកប៉ះបោរវ័យក្មេងជាច្រើនដើម្បីធ្វើការវាយប្រហារតាមលក្ខណៈដែលពួកគេអាចធ្វើបាន។ ថ្លែងនៅក្នុងទីក្រុងឡុងកាលពីថ្ងៃពុធនៅក្នុងព្រឹត្តិការណ៍ Lord Mayor លោក Parker បានសម្តែងនូវការគាំទ្រចំពោះគម្រោងច្បាប់សន្តិសុខថ្មីនេះ ដោយអះអាងថាអំណាចណាមួយដែលបានផ្ដល់ទៅឱ្យសេវាសន្តិសុខត្រូវមានការការពារយ៉ាងតឹងរឹង។ យើងមិនបានស្វែងរកអំណាចថ្មីនៅក្នុងច្បាប់នោះទេ ប៉ុន្តែជាក្របខ័ណ្ឌច្បាប់ថ្មីមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលបច្ចេកវិទ្យាបានផ្លាស់ប្តូរ និងអាចអនុញ្ញាតឱ្យពួកយើងបន្តរក្សាសុវត្ថិភាពប្រទេស។ លោក Parker បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទប់ស្កាត់លើទិន្នន័យនៃការទំនាក់ទំនងនេះ តែបានបន្ថែមថាទម្រង់ជាច្រើននៃទិន្នន័យទំនាក់ទំនងដែលមិនអាចទទួលបានដូចជាកម្មវិធីមួយចំនួន និងសេវាកម្មការផ្ញើសារដែលកាន់តែមានភាពស្មុគ្រស្មាញ។ គាត់បាននិយាយថា “វាប្រហែលជាមិនទាន់អាចឈានដល់ការព្រួយបារម្ភកំរិតខ្ពស់មួយនៅឡើយនោះទេ ហើយបើទោះបីជាជោគជ័យជាច្រើនដែលយើងទទួលបានកន្លងមក យើងក៏មិនមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការបញ្ឈប់អ្វីគ្រប់យ៉ាងដែរ”។ ប្រមុខចារកម្មរូបនេះបានបន្ថែមថា ច្បាប់បច្ចុប្បន្ននឹងជំរុញការជជែកពិភាក្សាគ្នាបន្តទៀត។ ប៉ុន្តែខ្ញុំសង្ឃឹមថាការជជែកពិភាក្សាជាសាធារណៈអាចជាគន្លិះដ៏ល្អមួយ។ សុន្ទរកថារបស់លោកដែលសង្កត់ធ្ងន់លើក្រុមហ៊ុនបច្ចេកវិទ្យានិងបណ្តាញសង្គមក្នុងការបន្តការត្រួតពិនិត្យតាមដានទិន្នន័យនៃការប្រាស្រ័យទាក់ទងគ្នានេះ។ លោក Parker បានប្រាប់បណ្តាញសារព័ត៌មាន BBC កាលពីខែមុនថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការទទួលខុសត្រូវ វិជ្ជាជីវៈ ដើម្បីប្រគល់ទិន្នន័យសំរាប់ការសង្ស័យលើភេរវកណាមួយ។ គាត់បន្តថា “អ្នកផ្តល់សេវាទាំងនេះ ចង់រក្សាភាពជាឯកជននិងសន្តិសុខទិន្នន័យរបស់អតិថិជនរបស់គេ ប៉ុន្តែពួកគេក៏មានកាតព្វកិច្ច ហើយខ្ញុំនឹងជជែកតវ៉ាជាមួយការទទួលខុសត្រូវលើវិជ្ជាជីវៈដើម្បីធ្វើការជាមួយសមត្ថកិច្ចនិងភ្នាក់ងារផ្សេងទៀតដើម្បីទប់ស្កាត់ការផ្តល់សេវារបស់ពួកគេក្នុងគោលបំណងបទឧក្រិដ្ឋ និងអំពើភេរវកម្មផ្សេងៗ”។

ISIS Plan Attack