មនុស្ស ២នាក់ស្លាប់ក្នុងការវាយប្រហារនៅទីក្រុងចាស់ប្រទេសយេរូសាឡឹម

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៤ ខែ​ ធ្នូ ឆ្នាំ ២០១៥

តាមមន្ត្រីម្នាក់នៅកន្លែងកើតហេតុបានអោយដឹងថា មនុស្ស ២នាក់បានស្លាប់ក្នុងការវាយប្រហារចាក់ដោយកាំបិតនៅ Jaffa Gate នៃទីក្រុងចាស់របស់ក្រុងយេរូសាឡឹមកាលពីរសៀលថ្ងៃពុធម្សិលមិញនេះ។ យោងតាមប៉ូលីសអ៊ីស្រាអែលជនរងគ្រោះម្នាក់បានស្លាប់ដោយការចាក់ដោយកាំបិតនៅកន្លែង ចំណែកឯជនរងគ្រោះម្នាក់ទៀតត្រូវកងកំលាំងសន្តិសុខប្រទេសអ៊ីស្រាអែលបាញ់ស្លាប់ដោយអចេតនាក្នុងគោលបំណងតំរង់បាញ់ទៅលើអ្នកវាយប្រហារនោះ។ អ្នកនាំពាក្យមន្រ្តីប៉ូលីសលោក Micky Rosenfeld បានអោយដឹងថាជនដែលបើកការវាយប្រហារមាន ២នាក់ ដែលម្នាក់ត្រូវបាញ់សម្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ប៉ូលីសនិយាយថាជនទាំង ២នាក់នេះមានប្រដាប់ដោយកាំបិតជាប់ខ្លួន។ អង្គការតំណាងសហគមន៍ជ្វីហ្វរបស់ប្រទេសអាហ្សង់ទីនដែលស្គាល់ថា DAIA បានកំណត់អត្តសញ្ញាណជនរងគ្រោះម្នាក់គឺឈ្មោះ Rabbi Eduardo Birmajer ជាជនជាតិអាហ្សង់ទីន។ ក្រុ​មនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា DAIA សូមសំដែងនូវការអាណិតអាសូរបំផុតដល់ក្រុមគ្រួសាររបស់លោក Rabbi Birmajer និងថ្កោលទោសយ៉ាងខ្លាំងចំពោះបទឧក្រិដ្ឋមកលើជនស៊ីវិលនេះ ជាការពិតសកម្មភាពការវាយប្រហារនេះគឺកើតមានស្ទើរតែរាលើថ្ងៃនៅក្នុងប្រទេសអ៊ីស្រាអែល ប៉ុន្តែពេលនេះបានកើតឡើងមកលើមគ្គុទេសខាងវិញ្ញាណរបស់សហគមន៍ជ្វីហ្វជនជាតិអាហ្សង់ទីនទៅវិញ។

Palestin 24-12-15