២នាក់ស្លាប់ ១៥នាក់រងរបួសក្នុងការផ្ទុះនៅជិតរដ្ឋធានីប្រទេសអេហ្ស៊ីប

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ​ ធ្នូ ឆ្នាំ ២០១៥

ប្រភពព័ត៌មានមួយបានប្រាប់កាសែត El Watan ថាយ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់និង ១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះមួយក្នុងទីក្រុង Giza ខាងក្រៅរដ្ឋធានីនៃប្រទេសអេហ្ស៊ីប Cairo។ មូលហេតុនៃឧបទ្ទវហេតុនេះនៅមិនទាន់ច្បាស់នៅឡើយដែលការស៊ើបអង្កេតនឹងធ្វើឡើងពីទង្វើភេរវកម្មនិងការផ្ទុះធុងឧស្ម័ន។ គួរបញ្ជាក់ផងដែរថាឧបទ្ទវហេតុនេះបានកើតឡើងនៅខាងក្នុងអគារស្នាក់នៅមួយដែលបណ្តាលឱ្យអគារនោះមានការខូចខាតជាធ្ងន់ធ្ងរ នេះបើយោងតាមកាសែត Al -Ahram។