ការវាយប្រហារប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមធ្វើអោយអ្នករស់នៅទីក្រុងម៉ុស៊ុលផ្លាស់ទីលំនៅ

0
Civilians, who fled from Al-Shirqat, because of Islamic State violence, gather on the outskirts of Al-Shirqat, south of Mosul, Iraq, June 25, 2016. Picture taken June 25, 2016. REUTERS/Stringer EDITORIAL USE ONLY. NO RESALES. NO ARCHIVE.

ប្រភពព័ត៌មានពីNRTV ចេញផ្សាយថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦

កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានចេញផ្សាយវីដេអូនៃក្រុមគ្រួសារដែលរត់ភៀសខ្លួនពីក្រុមសកម្មជនរដ្ឋអ៊ីស្លាមនៅ ភាគខាងត្បូងនៃទីក្រុងម៉ូសុល។ក្រុមគ្រួសាជាច្រើនជំនាន់ បានរត់ភៀសខ្លួនចេញពីតំបន់ ស្សាកាត់ ចម្ងាយប្រមាណ 80 គីឡូម៉ែត្រ ពីទីក្រុង ដើម្បីស្វែងរកជំនួយពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់។វីដេអូដែលបានចេញផ្សាយដោយកងកម្លាំងសន្តិសុខ ហាស្សិដ ស្សាអាប៊ី បានបង្ហាញថា គ្រួសារជាច្រើន កំពុងត្រូវបានដឹកដោយកងទ័ពនិងកងកម្លាំងផ្សេងទៀត ឆ្ពោះទៅខេត្ត ទីក្រិត។ អ្នកសម្របសម្រួលមនុស្សជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ការវាយលុកយោធានៅអ៊ីរ៉ាក់ នាពេលខាងមុខ ប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម រួមទាំងការវាយប្រហារលើទីក្រុងភាគខាងជើងនៃទីក្រុងមូស៊ុល  អាចធ្វើអោយមនុស្សយ៉ាងហោចណាស់ 2,3 លាននាក់ផ្លាស់ទីលំនៅ។យោងតាមអង្គការសហប្រជាជាតិបានអោយដឹងថា មនុស្ស  3,4 លាននាក់នាក់ នៅទូទាំងប្រទេសអ៊ីរ៉ាក់ ត្រូវបានបង្ខំដោយជម្លោះឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។