មនុស្សយ៉ាងហោចណាស់១២នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតព្រលានយន្តហោះម៉ូហ្គាឌីស្យូ (Mogadishu)

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦

យោងតាមសេចក្តីថ្លែងការណ៍របស់បេសកកម្មជំនួយអង្គការសហប្រជាជាតិនៅប្រទេសសូម៉ាលី (UNSOM) ឲ្យដឹងថាជនបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមសកម្មប្រយុទ្ធ Al Shabaab បានធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ២គ្រឿងកាលពីថ្ងៃអង្គារម្សិលមិញនេះនៅជិតព្រលានយន្តហោះក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលី ដែលសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់។ ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃអង្គារនៅជិតបរិវេណព្រលានយន្តហោះអន្តរជាតិ Aden Adde។ អ្នកនាំពាក្យក្រុម Al Shabaab លោក Abdulaziz Abu Musab អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយនិយាយថាបេសកកម្មរក្សាសន្តិភាពអន្ដរជាតិជាគោលដៅដែលកំណត់វាយប្រហារ៕

ISIS 27-07-16