ព័ត៌មានបន្ថែមទាក់ទងនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ជិវិតមនុស្សរាប់សិបនាក់ក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីអង្គភាពអង្កេតការណ៍សិទ្ឋមនុស្សរបស់ចក្រភពអង់គ្លេសដែលមានទីតាំងនៅប្រទេសស៊ីរីបានឲ្យដឹងថាការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៤៨នាក់ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ។ រថយន្តដឹកទំនិញដែលមានផ្ទុកគ្រាប់បែកបានផ្ទុះឡើងនៅក្បែរអាគារដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារសន្តិសុខឃើដ និងអាគាររដ្ឋាភិបាលផ្សេងទៀតនៅក្នុងទីក្រុង Qamishli ជិតព្រំដែនប្រទេសទួរគី។ អង្គភាពអង្កេតការណ៍បន្តថា មានមនុស្ស១៤០នាក់រងរបួសក្នុងការវាយប្រហារនេះ។ ក្រុមឧទ្ទាម ISIS អះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះ ដោយនិយាយថាសមាជិកម្នាក់របស់ក្រុមបើករថយន្តដឹកទំនិញដែលមានផ្ទុកគ្រឿងផ្ទុះទៅកាន់អាគារទីស្នាក់ការជនជាតិឃើដ៕

Suicide bomb 28-07-16