មេដឹកនាំរបស់ក្រុមឧទ្ទាមម្នាក់ត្រូវគេសំលាប់នៅខេត្តអាល្លេប៉ូ

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦

មេដឹកនាំក្រុមឧទ្ទាមដែលឈរជើងបានយូរជាងមេដឹកនាំផ្សេងទៀតត្រូវគេសំលាប់ក្នុងប្រទេសស៊ីរី។ ទីភ្នាក់ងារបណ្តាញសារព័ត៌មានអាម៉ាក់របស់ក្រុមឧទ្ទាមបានរាយការណ៍ថាមេដឹកនាំជើងខ្លាំង អាបុ មុហាមាដ អាល់កៃដានី ស្លាប់នៅក្នុងខេត្តអាល្លេប៉ូ។ មន្រ្តីអាមេរិកប្រាប់ទៅភ្នាក់ងារសារព័ត៌មាន BBC ថាការវាយប្រហារលើអាកាសកាលពីថ្ងៃអង្គារមានគោលដៅចម្បងសំដៅទៅលើមេដឹកនាំក្រុមឧទ្ទាមនៅក្នុងតំបន់នោះ។ គេសំលាប់មេដឹកនាំឧទ្ទាមអ៊ីស្លាមអាដាន៉ីនេះបាន ដោយប្រើវិធីហៅទូរស័ព្ទទៅគាត់ ហើយវាយប្រហារលើភេរវកររូបនេះនៅតំបន់ភាគខាងលិច។ ការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុននេះ បណ្តាលឲ្យក្រុមឧទ្ទាមអ៊ីស្លាមបែកខ្ញែកគ្នា ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី និងរុស្ស៊ី ធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងសកម្ម៕

IS 31-08-16