មនុស្ស៣នាក់ស្លាប់ និង២៨នាក់រងរបួសក្នុងការបាញ់ផ្លោងរបស់ក្រុមសកម្មប្រយុទ្ធនៅទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦

មនុស្ស៣នាក់ស្លាប់ក្នុងនោះមានទាំងក្មេងស្រីម្នាក់មានអាយុ៧ឆ្នាំ និង២៨នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីពួកសកម្មប្រយុទ្ធបាញ់ផ្លោងទៅលើតំបន់លំនៅដ្ឋានភាគខាងលិចទីក្រុងអាល្លេប៉ូដែរគ្រប់គ្រងដោយរដ្ឋាភិបាល។ ពួកសកម្មប្រយុទ្ធ និងក្រុមភេរវករដែលឈរជើងនៅភាគខាងកើតទីក្រុងអាល្លេប៉ូបាញ់ផ្លោងម្តងហើយម្តងទៀតទៅលើភាគខាងលិចនៃទីក្រុងអាល្លេប៉ូកាលពីថ្ងៃទី ១៨ ខែតុលាដែលបណ្តាលឲ្យយ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ ២ថ្ងៃក្រោយមកប្រទេសរុស្ស៊ី និងស៊ីរីបានផ្តើមគំនិតព្រមព្រៀងទៅលើបទឈប់បាញ់គ្នាដែលមានរយៈពេល៣ថ្ងៃសំរាប់មនុស្សធម៌ដើម្បីផ្តល់ឲ្យជនស៊ីវិល និងពួកសកម្មប្រយុទ្ធផ្តល់ឱកាសឲ្យអ្នកដែលចង់ចាកចេញពីភាគខាងកើតទីក្រុងអាល្លេប៉ូ។ លោក Gazdiev និយាយថាផ្ទុយទៅវិញពួកសកម្មប្រយុទ្ធ និងក្រុមភេរវករបានបាញ់ផ្លោងឆ្លងកាត់កន្លែងដែលរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តក្រុងកំពុងរង់ចាំនរណាម្នាក់ដែលចង់ចាកចេញពីភាគខាងកើតទីក្រុងអាល្លេប៉ូ៕

allepo-25-10-16