ជនជាតិជីហាដម្នាក់ដែលបញ្ជូនកូនស្រីអាយុ៨ឆ្នាំក្នុងបេសកកម្មអត្តឃាតនៅប្រទេសស៊ីរីពេលនេះស្លាប់ហើយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦

សេចក្តីរាយការណ៍ថ្មីមួយបានឲ្យដឹងថាបុរសម្នាក់ដែលប្រើកូនស្រីអាយុ៨ឆ្នាំធ្វើជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការវាយប្រហារទៅលើស្ថានីយ៍ប៉ូលិសមួយកន្លែងនៅក្នុងទីក្រុង Damascus ប្រទេសស៊ីរីឥឡូវនេះមានគេរាយការណ៍ថាស្លាប់ដោយមិនដឹងមូលហេតុ។ រូបភាពសាកសពបុរសម្នាក់ដែលគេជឿថាជាជនជាតិជីហាដឈ្មោះថា Abu Nimr ដែលបង្ហាញខ្លួននៅលើបណ្តាញអ៊ីនធើណែត។ ទូរទស្សន៍រដ្ឋរបស់ស៊ីរីបានចាក់ផ្សាយរូបភាពរបស់ក្មេងស្រីម្នាក់ដែលគេអៈអាងថាជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលទីភ្នាក់ងារ SANA រាយការណ៍ថាការវាយប្រហារនេះបានធ្វើឡើងដោយក្មេងស្រីម្នាក់អាយុ៨ឆ្នាំដោយពាក់ខ្សែក្រវាត់គ្រាប់បែក។ គ្រាប់បែកនេះត្រូវគេច្នៃឡើងដើម្បីបញ្ជាពីចម្ងាយ។ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានឲ្យដឹងបន្ថែមទៀតថាមិនមានអ្នកស្លាប់ និងរបួសទេលើកលែងតែមន្រ្តីប៉ូលិសម្នាក់ដែលរងរបួសបន្តិចបន្តួច៕