ជម្លោះនៅក្រុង Mosul៖ កងកម្លាំងអ៊ីរ៉ាក់បានវាយលុកយ៉ាងសកម្មលើក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៦

កងកម្លាំងអ៊ីរ៉ាក់បានធ្វើការវាយប្រហារទៅលើក្រុមឧទ្ទាម (IS) ក្នុងទីក្រុង Mosul និងបានសម្រុកចូលសង្កាត់នៅភាគខាងកើតជាច្រើន។
ការវាយប្រហារលើកទី២ ជាការវាយប្រហារចំណុចឈរជើងដ៏រឹងមាំរបស់ក្រុមឧទ្ទាមក្នុងប្រទេសអ៊ីរ៉ាក់ដោយការវាយប្រហារនេះបានចាប់ផ្តើមតាំងពីខែតុលាមកម្លេះ។ កងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកនិយាយថាកងកម្លាំងអ៊ីរ៉ាក់បានវាយប្រហារលើគោលដៅ៣ និងឈរជើងលើទីតាំងថ្មីចំនួន២ក្នុងក្រុង។ ការវាយលុកថ្មីៗនេះបានដាក់សម្ពាធយ៉ាងធ្ងន់លើក្រុមឧទ្ទាមដែលមិនអាចឲ្យក្រុមនេះមានភាពងាយស្រួលក្នុងការប្រមូលយុទ្ធជន និងការផ្លាស់ប្តូរទីតាំងក្នុងការវាយប្រហារ។ មនុស្សជាង១០០,០០០នាក់បានរត់គេចខ្លួនដោយចាកចេញពីផ្ទះរបស់ខ្លួនទាំងនៅក្នុង និងនៅជុំវិញក្រុង Mosul ហើយមន្ត្រីអង្គការសហប្រជាជាតិកំពុងព្រមានថាតួលេខនេះគឺទំនងជានឹងកើនឡើងខណៈដែលកម្លាំងគាំទ្ររដ្ឋាភិបាលបន្តសម្រុកចូលទៅក្នុងក្រុងបន្ថែមទៀត៕