បុរសម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីព្យាយាមបើករថយន្តចូលទៅក្នុងហ្វូងមនុស្សនៅជិតវិហារអ៊ីស្លាមមួយនៅក្នុងប្រទេសបារាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៧

យោងតាមប៉ូលិសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថាបុរសម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីព្យាយាមបើករថយន្តចូលទៅក្នុងហ្វូងមនុស្សនៅខាងមុខវិហារអ៊ីស្លាមមួយកន្លែងនៅតំបន់ជាយក្រុង Creteil ទីក្រុងប៉ារីស។ ពុំមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះទេហើយជនសង្ស័យត្រូវឃុំខ្លួន។ ប៉ូលិសបានបញ្ចាក់បន្ថែមថាបុរសដែលបើករថយន្ត៤x៤ចូលមិនដល់ក្នុងហ្វូងមនុស្សទេដោយសារតែមានរនាំងដែលសាងសង់នៅខាងមុខវិហារអ៊ីស្លាម។ចំណែកហេតុផលរបស់ជនសង្ស័យមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប្រទេសបារាំងស្ថិតនៅក្នុងភាពអាសន្នអូសបន្លាយពេលជាច្រើនដងមកហើយគឺចាប់តាំងពីមានការវាយប្រហារដោយភេរវកម្មមួយនៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ដែលបានសម្លាប់មនុស្ស១៣០នាក់ និងបន្សល់ទុកអ្នករងរបួសប្រមាណជា៤០០នាក់។ កាលពីខែមុនមន្រ្តីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីមានការបាញ់ប្រហារមួយនៅ Champs-Elysees។ ដើមខែនេះមានឧបទ្ទវហេតុមួយទៀតកើតឡើងនៅលើមហាវិថីប៉ារីសនៅពេលដែលបុរសម្នាក់ព្យាយាមបុករថយន្តប៉ូលិសនិងរថយន្តមួយដែលបានដឹកគ្រឿងផ្ទុះនិងអាវុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here