អតីតកងទ័ពជើងទឹកអាមេរិកត្រូវក្រុមឧទ្ទាមសម្លាប់នៅស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧

អតីតកងកម្លាំងជើងទឹកអាមេរិកដែលធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីរួមគ្នាជាមួយក្រុមឃើដប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម IS ត្រូវក្រុមឧទ្ទាមសម្លាប់ក្នុងខែនេះ នេះបើយោងតាមកងកំលាំងឃើដ YPG។ កម្លាំងយោធាឃើដបានចេញវីដេអូរមួយនៅថ្ងៃអង្គារ៍ដោយនិយាយថាលោក Taylo អាយុ២៥ឆ្នាំមកពីរដ្ឋ Florida ត្រូវក្រុមឧទ្ទាមសម្លាប់ខណៈដែលមានការប្រយុទ្ធជាមួយក្រុមឧទ្ទាមក្នុងខេត្ត Raqqa ប្រទេសស៊ីរីកាលពីថ្ងៃទី១៦ ខែកក្កដានេះបើយោងតាមប្រភពពព័ត៌មាន AP។ លោក Taylor ជាអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកទី៣ដែលស្លាប់ក្នុងការប្រយុទ្ធគ្នាជាមួយទាហានឃើដនៅឆ្នាំនេះ។ YPG និយាយថា Taylor បានចូលរួមជាមួយក្រុមយោធានៅក្នុងខែឧសភា។ នៅក្នុងវីដេអូចុងក្រោយរបស់លោក Taylor និយាយថាលោកបានស្ម័គ្រចិត្តចូលរួមដើម្បីប្រយុទ្ធប្រឆាំងនឹង ISIS និងធ្វើអ្វីដែលលោកអាចធ្វើបានគឺប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍នៅទីនេះ ហើយលោកបន្ថែមថាលោករស់នៅក្នុងកម្លាំងយោធាដោយមិនយកប្រាក់ខែ។ លោក Taylor បានមកដល់ប្រទេសស៊ីរីកាលពីចុងនិទាឃរដូវហើយបានប្រាប់គ្រួសាររបស់គាត់ថាគាត់កំពុងហ្វឹកហាត់ជាមួយក្រុមយោធាឃើដដែលគេស្គាល់ថាជាក្រុម YPG។ ក្រសួងការបរទេសអាម៉េរិកបាននិយាយថាពួកគេបានដឹងអំពីរបាយការណ៍របស់ពលរដ្ឋអាមេរិកម្នាក់ត្រូវបាន ISIS សម្លាប់ក្នុងការប្រយុទ្ធគ្នា នៅប្រទេសស៊ីរី ប៉ុន្តែពួកគេមិនបានផ្តល់យោបល់អ្វីបន្ថែមទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here