មនុស្ស២នាក់ស្លាប់ក្នុងការវាយប្រហារលំនៅដ្ឋានរបស់អនុប្រធានាធិបតីប្រទេសកេនយ៉ា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

កាលពីថ្ងៃអាទិត្យមានការបាញ់ប្រហារមួយកើតឡើងនៅផ្ទះអនុប្រធានាធិបតីកេនយ៉ាលោក William Ruto នៅក្នុងទីក្រុង Eldoret។ ហេតុការណ៍ការបាញ់ ប្រហារនេះបណ្តាលឲ្យប៉ូលិស១នាក់ និងក្មាន់កាំភ្លើង១នាក់ស្លាប់។ ក្រោយពីមានការបាញ់តបតយ៉ាងចាស់ដៃ គេរកឃើញសាកសពក្មាន់កាំភ្លើងតែម្នាក់នោះទេព្រោះក្មាន់កាំភ្លើងនោះបានប្រើកាំភ្លើងជាច្រើនប្រភេទដើម្បីបាញ់តដៃជាមួយប៉ូលិសនេះបើយោងតាមប្រភពព័ត៌មាន Wanyama Musiambo ដកស្រង់ដោយ Reuters។ ខណៈដែលមានការវាយប្រហារលោកអនុប្រធានាធិបតី និងគ្រួសារនៅក្រៅផ្ទះនេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិស៕

LEAVE A REPLY

Please enter your comment!
Please enter your name here