មនុស្ស១នាក់ស្លាប់ និង៨នាក់រងរបួសបន្ទាប់ពីផ្ទុះនៅ Pamplona

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

ប្រភពព័ត៌មានផ្លូវការអេស្បាញនិយាយថាហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅផ្ទះល្វែងភាគខាងជើងប្រទេសអេស្ប៉ាញ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១:៣០នាទីព្រឹកនៅទីក្រុង Puente la Reina រាជធានី Pamplona។ ការផ្ទុះនេះបណ្តាលឲ្យមនុស្ស១នាក់ស្លាប់ និង៨នាក់រងរបួស។ អាជ្ញាធរនិយាយថា ប៉ូលិសមិនទាន់អាចកំណត់អត្តសញ្ញាណសាកសពដែលរកឃើញនៅជាន់ទី១នៅឡើយទេព្រោះវាឆេះខ្លាំង។ ក្រោយមកប៉ូលិសជឿជាក់ថាវាជាសាកសពរបស់អ្នកជួលផ្ទះវ័យ៨០ឆ្នាំ។ ប៉ូលិសបន្តថាជនរងគ្រោះ៤នាក់ត្រូវបញ្ចូនទៅមន្ទីពេទ្យ ហើយក្នុងនោះមានមនុស្សម្នាក់រងរបួសធ្ងន់ជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here