ក្រុម Hezbollah និង Al-Nusra ផ្លាស់ប្តូរសាកសពគ្នាក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

ក្រុម Hezbollah និង Al-Nusra ផ្លាស់ប្តូរសាកសពអ្នកប្រយុទ្ធដែលស្លាប់កាលពីថ្ងៃអាទិត្យដោយចាត់ទុកវិធីសាស្រ្តនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅក្នុងតំបន់ព្រំដែនលីបង់ និងស៊ីរី នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍ Al-Manar ដែលមានទំនាក់ទំនងជាមួយក្រុម Hezbollah។ សាកសពយុទ្ធជន Hezbollah ៥នាក់នឹងត្រូវដោះដូរជាមួយសាកសពសកម្មប្រយុទ្ធ Al-Nusra ៩នាក់។ កិច្ចព្រមព្រៀងនេះក៏មានបញ្ចូលទាំងការដោះលែងអ្នកទោសរបស់ក្រុម Hezbollah ៥នាក់ និងអនុញ្ញាតឱ្យពួកយុទ្ធជន Al-Nusra រួមជាមួយជនស៊ីវិលអាចធ្វើដំណើរទៅកាន់ប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here