សកម្មប្រយុទ្ធ IS ៩នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសដោយកងកម្លាំងចម្រុះនៅភាគនិរតីខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៧

ប្រភពព័ត៌មានក្នុងស្រុកនិយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៩នាក់ស្លាប់កាលពីថ្ងៃអាទិត្យនេះក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកមកលើទីតាំងរបស់ក្រុមឧទ្ទាម ​IS នៅភាគនិរតីនៃខេត្ត Kirkuk ។ យោងតាមសារព័ត៌មាន AlSumaria និយាយកាលពីថ្ងៃអាទិត្យថាយន្តហោះចម្បាំងរបស់កងម្លាំងចម្រុះអន្តរជាតិវាយប្រហារមកលើទីតាំងរបស់ក្រុម IS ដែលស្ថិតក្នុងតំបន់ al-Rashad តំបន់ al-Riyadh និងតំបន់ Hawija ភាគនិរតីនៃខេត្ត Kirkuk។ ប្រភពដដែលបន្តថាពួកសកម្មប្រយុទ្ធក្រុមរដ្ឋអ៊ីស្លាម៩នាក់ស្លាប់ ហើយទីស្នាក់ការកណ្តាលរបស់ពួកគេក្នុងខេត្ត Kirkuk ត្រូវបំផ្លាញ។ គួរបញ្ជាក់ផងដែរថាតំបន់ Hawija និងតំបន់ Riyad ស្ថិតនៅភាគខាងលិចខេត្ត Kirkuk កាន់កាប់ដោយក្រុម IS ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤ ហើយក៏បានប្រកាសថាតំបន់ទាំងនេះជាទីតាំងរបស់ពួកគេ។ ក្រុមនេះបានសម្លាប់ជនស៊ីវិល និងសមាជិកសន្តិសុខជាច្រើននាក់នៅក្នុងតំបន់ដែលពួកគេកាន់កាប់ដែលជាហេតុបង្ខំឱ្យជនស៊ិវិលរាប់ពាន់នាក់ភៀសខ្លួនចេញពីទីលំនៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here