ពួកតាលីបង់អាហ្វហ្គានីស្ថានដោះលែងអ្នកភូមិ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៧

ពួកសកម្មប្រយុទ្ធតាលីបង់ដោះលែងអ្នកភូមិ២៣៥នាក់ដែលពួកគេចាប់យកពីភូមិមួយនៅភាគខាងជើងខេត្ត Sar-e Pul នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តី។ អភិបាលខេត្តលោក Zahir Wadat មានប្រសាសន៍ថាប្រជាជនមកពីភូមិ Mirza Olang ត្រលប់ទៅភូមិ Sar-e Pul ដែលជាទីក្រុងសំខាន់នៃខេត្តនេះបើទោះបីជាមានអ្នកភូមិខ្លះទៀតនៅជាមួយពួកតាលីបង់ក៏ដោយ។ ប៉ុន្មានថ្ងៃមកទៀតដែលជាការរង់ចាំកងទ័ពជំនួយ កងកម្លាំងសន្ដិសុខចាប់ផ្តើមប្រតិបត្តិការវាយដណ្តើមភូមិ។ កម្លាំងសន្តិសុខបានវាយលុកភូមិនេះនៅចុងសប្តាហ៍ ហើយបណ្តាលប្រជាជនក្នុងស្រុក៥០នាក់ និងសមាជិកកងពលស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here