មេដឹកនាំចារកម្ម IS ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធនៅភាគខាងជើងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបាននិយាយកាលពីថ្ងៃអង្គារនេះថាមេដឹកនាំរដ្ឋអ៊ីស្លាមម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធនៅភាគខាងជើងខេត្ត Salahuddin។ ប្រភពបានប្រាប់សារព័ត៌មាន AlSumaria ថាខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណបានសម្លាប់សមាជិកក្រុមអ៊ីស្លាមម្នាក់ដែលគេស្គាល់ថាជាលោក Abu Dajana al-Muhajir កាលពីថ្ងៃអង្គារនៅភាគខាងលិចទីក្រុង Shirqat ភាគខាងជើងខេត្ត Salahuddin។ លោក Muhajir ធ្លាប់ទទួលបន្ទុកផ្នែកស៊ើបការណ៍ឲ្យក្រុមអ៊ីស្លាមដែលគេហៅថាជារដ្ឋ Al-Jabal ដែលមានទីតាំងនៅចន្លោះខេត្ត Salahuddin និងខេត្ត Diyala។ យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថាលោក Muhajir គឺជាមេដឹកនាំជាន់ខ្ពស់ ហើយរូបគាត់ធ្លាប់ដឹកនាំក្នុងតំណែងជាសន្តិសុខជាន់ខ្ពស់នៅក្នុងខេត្ត Diyala ដែលពួកអ៊ីស្លាមហៅថាជារដ្ឋ Diyala។ គួរបញ្ជាក់ថាយ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធ IS ១៧០នាក់ត្រូវបានគេរាយការណ៍ថាស្លាប់កាលពីថ្ងៃចន្ទនេះក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះកងទ័ពអ៊ីរ៉ាក់នៅក្នុងទីក្រុង។ ដោយឡែកនៅក្នុងខែកញ្ញាកងទ័ពអ៊ីរ៉ាក់បាននិយាយថាកងកម្លាំងរបស់ខ្លួនបានកាន់កាប់ឆ្នេរសមុទ្រភាគខាងលិចទីក្រុងដែលស្ថិតនៅភាគខាងត្បូងរាជធានីម៉ូស៊ូលនៅលើច្រាំងខាងលិចនៃទន្លេ Tigris បន្ទាប់ពីត្រូវបានហ៊ុំព័ទ្ធអស់រយៈពេលជាច្រើនខែដោយកងទ័ពអ៊ីរ៉ាក់ និងកងជីវពល Shi’ite ដែលគាំទ្រដោយរដ្ឋាភិបាល។ ចំណែកឯតំបន់សំខាន់ៗដែលភ្ជាប់គ្នារវាងខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Kirkuk នៅតែស្ថិតនៅក្រោមការកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធនៅឡើយដែលជាហេតុបង្កឲ្យមានការគំរាមកំហែងដល់តំបន់មួយចំនួនដែលបានរំដោះចេញពីការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here