ប៉ូលិសបានសម្លាប់ចៅក្រមជាន់ខ្ពស់របស់រដ្ឋអ៊ីស្លាមនៅក្នុងទីក្រុងចាស់នៃរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៧

កងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់បានសម្លាប់ចៅក្រមអ៊ីស្លាមជាន់ខ្ពស់មួយរូបកាលពីថ្ងៃពុធនេះក្នុងការវាយឆ្មក់មួយនៅភាគខាងលិចទីក្រុងចាស់របស់រាជធានីម៉ូស៊ូលខណៈដែលកងទ័ពបន្តបោសសំអាតក្រុមតូចៗដែលនៅសេសសល់ក្នុងទីក្រុង។ មេប៉ូលិសសហព័ន្ធលោក Shaker Jawdat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាទាហានបានសម្លាប់លោក Abdul-Sattar Mohamed Ali ដែលមានឈ្មោះមួយទៀតហៅថា Abi al-Hakam al-Aawar នៅពេលដែលកងកម្លាំងប៉ូលិសវាយឆ្មក់នៅក្នុងបន្ទប់ក្រោមដីមួយដែលគាត់កំពុងលាក់ខ្លួននៅក្នុងសង្កាត់មួយក្នុងទីក្រុងចាស់។ បើយោងតាមឧត្តមសេនីយ៍របស់អ៊ីរ៉ាក់បានឲ្យដឹងថាក្រុមរដ្ឋអ៊ីស្លាមបានបាត់បង់សកម្មប្រយុទ្ធរបស់ពួកគេប្រមាណជា២៥,000នាក់ដែលពួកគេទាំងនេះមានទាំងជនជាតិអ៊ីរ៉ាក់ និងជនបរទេស។ ក្នុងរយៈពេលជាង៨ខែនៃការប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីរ៉ាក់បានបញ្ចប់ដោយជោគជ័យកាលពីដើមខែកក្កដាដោយបានកាន់កាប់រាជធានីម៉ូស៊ូលឡើងវិញ។ ចាប់តាំងពីមានសេចក្តីប្រកាសថាបានកាន់កាប់រាជធានីម៉ូស៊ូលឡើងវិញ ពួករដ្ឋអ៊ីស្លាមយូរៗម្តងបានវាយប្រហារមកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលខណៈដែលកម្លាំងសន្តិសុខបន្តចាប់ខ្លួនក្រុមតូចៗដែលនៅសេសសល់នៅក្នុងទីក្រុង និងនៅក្នុងចំណោមជនភៀសខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here