កាត់ទោសប្រហារជីវិតអ្នកបង្កើតអាវុធគីមីរបស់ក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៧

វិទ្យាស្ថានតុលាការឧក្រិដ្ឋកម្មសង្គ្រាមអ៊ីរ៉ាក់បានផ្តន្ទាទោសប្រហារជីវិតអ្នកបង្កើតអាវុធគីមីរបស់ក្រុមរដ្ឋអ៊ីស្លាមដ៏លេចធ្លោម្នាក់កាលពីថ្ងៃអាទិត្យនេះដោយចោទប្រកាន់ពីបទបង្កើតអាវុធមហាប្រល័យមួយចំនួនឲ្យក្រុមរដ្ឋអ៊ីស្លាម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យលោក Abdul-Sattar Beraqdar អ្នកនាំពាក្យក្រុមប្រឹក្សាតុលាការកំពូលនិយាយថាលោក Zeyad Tarek បានចូលរួមជាមួយពួកសកម្មប្រយុទ្ធនៅក្នុងឆ្នាំ២០០៣ដែលនឹងត្រូវកាត់ទោសប្រហារជីវិតដោយផ្អែកលើច្បាប់ប្រឆាំងភេរវកម្មរបស់អ៊ីរ៉ាក់។ លោក Abdul-Sattar បានឲ្យដឹងទៀតថា Tarek សារភាពថារូបគេបានបង្កើតអាវុធជាតិពុល។ ក្រុមប្រឹក្សាតុលាការកំពូលអ៊ីរ៉ាក់កាលពីលើកមុនបានបោះពុម្ពផ្សាយបទសម្ភាសន៍របស់ Tarek ដោយបាននិយាយថា Tarek ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសលីបង់បន្ទាប់ពីប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយទទួលបានជោគជ័យរួចហើយបានបញ្ជូនរូបគាត់ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញ។ ការចាប់ខ្លួន Tarek គឺលបឆ្មក់នៅខាងក្រៅស្ថានទូតក្នុងប្រទេសលីបង់នៅពេលដែលរូបគាត់កំពុងស្នើសុំសិទ្ធិជ្រកកោន។ លោក Tarek ត្រូវបានពួកសកម្មប្រយុទ្ធដាក់ឈ្មោះហៅក្រៅថា chemicals emir ដោយបាននិយាថាគ្រាប់រ៉ូកែតមួយគ្រាប់ដែលគាត់បានបង្កើតអាចបាញ់បានចម្ងាយរហូតដល់ទៅ២០គីឡូម៉ែត្រ។ អត្ថបទរបស់ក្រុមប្រឹក្សាតុលាការកំពូលអ៊ីរ៉ាក់និយាយថាក្រុមសកម្មប្រយុទ្ធជាច្រើននាក់ត្រូវចាប់ខ្លួនពីបទផលិតអាវុធគីមី និងគ្រាប់បែកបង្កៃដោយមានការចង្អុលបង្ហាញរបស់ Tarek ក្នុងអំឡុងពេលសួរចម្លើយ។ ទីភ្នាក់ងារអ៊ីរ៉ាក់ និងភ្នាក់ងារអន្ដរជាតិបានរាយការណ៍ម្តងម្កាលដោយមានការសង្ស័យថាមានការវាយប្រហារអាវុធគីមីដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងអំឡុងពេលយុទ្ធនាការយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងរាជធានីម៉ូស៊ូលដែលជារាជធានីដែលកងកម្លាំងអ៊ីរ៉ាក់កាន់កាប់ឡើងវិញកាលពីដើមខែកក្កដានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here