អ្នកសារព័ត៌មានអ៊ីរ៉ាក់ម្នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកកែច្នៃក្នុងទីក្រុង Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៧

អ្នកសារព័ត៌មានជនជាតិអ៊ីរ៉ាក់ម្នាក់ស្លាប់កាលពីថ្ងៃអាទិត្យនេះនៅពេលដែលគ្រាប់បែកកែច្នៃមួួយគ្រាប់បានផ្ទុះឡើងខណៈរូបគាត់កំពុងធ្វើដំណើរជាមួយកងទ័ពដើម្បីវាយប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងទីក្រុង Tal Afar ដែលជាកំពែងចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងខេត្ត Nineveh។ ក្រុមអ្នកឃ្លាំមើលអ៊ីរ៉ាក់ដើម្បីសេរីភាពសារព័ត៌មាន (IOPF) បានធ្វើការកាន់ទុក្ខនៅថ្ងៃអាទិត្យនេះដល់អ្នកសារព័ត៌មានឈ្មោះ Sijad Najim Ojail ដែលបម្រើការឲ្យទូរទស្សន៍ Karbala ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ កាលពីពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយយោធានិយាយថាកងទ័ពរដ្ឋាភិបាល និងកងកម្លាំងយោធាប៉ារ៉ារបស់សម្ព័ន្ធមិត្តកាន់កាប់ពេញលេញលើទីក្រុងដែលបានធ្វើការវាយប្រហារអស់រយៈពេល៧ថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi ប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃទី២០ ខែសីហាឲ្យមានការចាប់ផ្តើមប្រតិបត្តិការដើម្បីដណ្តើមយកទីក្រុង Tal Afar ឡើងវិញដែលជាទីក្រុងកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤។ ការទទួលបានជ័យជម្នះក្នុងការដណ្តើមយកការកាន់កាប់ទីក្រុង Tal Afar ឡើងវិញនេះកើតឡើងបន្ទាប់ពី៤០ថ្ងៃនៃការប្រកាសជ័យជម្នះនៅក្នុងរាជធានីម៉ូស៊ូល។ គួររំលឹកថាក្នុងខែកក្កដានេះសហព័ន្ធអ្នកសារព័ត៌មានអារ៉ាប់បាននិយាយថាអ្នកសារព័ត៌មានអ៊ីរ៉ាក់៤៧នាក់ស្លាប់ខណៈ៥៥នាក់ផ្សេងទៀតរងរបួសនៅពេលធ្វើដំណើរជាមួយកងកម្លាំងសន្តិសុខក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងរាជធានីម៉ូស៊ូល។ អ្នកសារព័ត៌មានដំបូងក្នុងឆ្នាំ២០១៧ដែលស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់គឺលោក Abdul Qader al-Qaisi ដែលត្រូវគេចាប់ជំរិត ហើយក្រោមមកសាកសពរបស់គាត់ត្រូវបានប្រទះឃើញដោយកងកម្លាំងសន្តិសុខកាលពីខែមករា នៅលើចន្លោះផ្លូវរវាងខេត្ត Kirkuk និងទីក្រុងបាដាដ។ ចំនែកឯអ្នកសារព័ត៌មានម្នាក់ទៀតឈ្មោះ Afrah Shawqi ត្រូវបានគេចាប់ពង្រត់អស់រយៈពេល៩ថ្ងៃ ហើយបន្ទាប់មកគេដោះលែងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here