ប្រទេសកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលផ្លោងទៅប្រទេសជប៉ុន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៧

ប្រទេកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងមួយទៅប្រទេសជប៉ុននៅថ្ងៃអង្គារទី២៩ ខែសីហា នេះបើយោងតាមការបញ្ជាក់របស់កងកម្លាំងយោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន។ ការបាញ់ផ្លោងនេះធ្វើអោយមានភាពតានតឹងយ៉ាងខ្លាំងស្របពេលដែលក្រុងព្យុងយ៉ាងមានមហិច្ឆតាបាញ់សាកល្បងអាវុធរបស់ខ្លួនជាបន្តបន្ទាប់នោះ។ ទូរទស្សន៍ NHK របស់ប្រទេសជប៉ុននិយាយថាគ្រាប់មីស៊ីលនេះបែកជាបីបំណែក និងធ្លាក់ចូលទៅក្នុងដែនទឹកនៃកោះហុកកៃដូ។ គួរបញ្ជាក់ផងដែរថាមិនមានគ្រាប់មីស៊ីលណាមួយរបស់ប្រទេសកូរ៉េខាងជើងធ្លាក់ចូលទៅក្នុងប្រទេសជប៉ុនជាច្រើនឆ្នាំមកហើយ ចំណែកការបាញ់បង្ហោះគ្រាប់មីស៊ីលនេះកើតមានឡើងបន្ទាប់ពីមានឧបសគ្គជាច្រើននៅជុំវិញឧបទ្វីបកូរ៉េក្រោយការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) កាលពីខែមុនដែលបណ្តាលឲ្យទាហានអាមេរិកជាច្រើនចាប់ផ្តើមពង្រាយទ័ពនៅលើឧបទ្វីបនេះ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មជាលើកទី៧ទៅលើប្រទេសកូរ៉េខាងជើងដើម្បីរឹតបន្តឹងលើការនាំចេញ និងការវិនិយោគជាច្រើននៅក្នុងប្រទេសនេះ។ នាពេលថ្មីៗនេះភាពតានតឹងក៏មានការបន្ធូរបន្ថយខ្លះដែរ ប៉ុន្តែអគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅថ្ងៃអង្គារនេះគ្រាប់មីស៊ីលមួយបាញ់នៅវេលាម៉ោងប្រមាណជា២០:៥៧នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃច័ន្ទ (០៤:៥៧នាទីព្រឹកម៉ោងនៅទីក្រុងសិង្ហបុរី ថ្ងៃអង្គារ) ចេញពីតំបន់ Sunan ជិតទីក្រុងព្យុងយ៉ាងធ្វើដំណើរទៅកាន់ភាគខាងកើត និងប្រទេសជប៉ុន។ គ្រាប់មីស៊ីលនេះហោះនៅក្នុងល្បឿន ២,៧០០គីឡូម៉ែត្រនៅក្នុងរយៈកម្ពស់៥៥០គីឡូម៉ែត្រ ហើយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏កំពុងវិភាគយ៉ាងល្អិតល្អន់ទៅលើរឿងនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here