ជនស៊ីវិល២៥នាក់ស្លាប់ និងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែក២គ្រាប់នៅភាគអាគ្នេយ៍ទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៧

យោងតាមសារព័ត៌មានមួយបានរាយការណ៍ឲ្យដឹងថាជនស៊ីវិល២៥នាក់ស្លាប់ និងរបួសនៅក្នុងការហេតុការបំផ្ទុះគ្រាប់បែក២គ្រាប់ដែលកើតឡើងនៅភាគអាគ្នេយ៍ទីក្រុងបាដាដកាលពីថ្ងៃចន្ទនេះ។ ប្រភពពីប៉ូលិសបានប្រាប់សារព័ត៌មាន AlSumaria ថាការបំផ្ទុះគ្រាប់បែកកែច្នៃមួយបានផ្ទុះឡើងកាលពីថ្ងៃចន្ទនេះនៅក្នុងតំបន់ al-Yusufiya ភាគខាងត្បូងរាជធានីបាដាដបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស។ ផ្នែកសេវាកម្មសន្តិសុខបានបិទកន្លែងកើតហេតុ។ ជនរងគ្រោះ និងអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីទទួលការព្យាបាល។ ដោយឡែកនៅថ្ងៃដដែលនេះ លោក Mohamed al-Rubeiy ប្រធានគណៈកម្មាធិការសន្តិសុខនៃក្រុមប្រឹក្សាខេត្តបាដាដបានប្រាប់សារព័ត៌មាន Sputnik ថាជនស៊ីវិល១៣នាក់ស្លាប់ និងរងរបួសខណៈដែលរថយន្តបង្កៃគ្រាប់បែកមួយគ្រឿង​​ផ្ទុះឡើងនៅភាគខាងកើតទីក្រុងបាដាដ។ លោក Rubeiy ប្រាប់ឲ្យដឹងទៀតថាហេតុការបំផ្ទុះគ្រាប់បែកនេះកើតឡើងនៅក្នុងតំបន់ Jamila ស្ថិតនៅក្នុងទីក្រុង Sadr ភាគខាងកើតរាជធានីបាដាដបណ្តាលឲ្យជនស៊ីវិល៣នាក់ស្លាប់ ដោយម្នាក់ក្នុងចំណោមពួកគេស្លាប់នៅឯមន្ទីរពេទ្យ ចំណែកឯអ្នកដទៃទៀតរងរបួសធ្ងន់។ គួររំលឹកថាបើយោងតាមការរាប់ជាប្រចាំខែដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាអំពើហិង្សា និងជម្លោះប្រដាប់អាវុធបណ្តាលឲ្យប្រជាជនអ៊ីរ៉ាក់ជាង៥០០នាក់រួមទាំងសមាជិកសន្ដិសុខស្លាប់ និងរបួសនៅក្នុងខែកក្កដានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here