កម្លាំងអាហ្វហ្គានីស្ថានវាយប្រហារតាមអាកាសប្រឆាំងក្រុមតាលីបង់សម្លាប់មនុស្ស១៣នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៧

កម្លាំងអាហ្វហ្គានីស្ថានវាយប្រហារតាមអាកាសប្រឆាំងក្រុមតាលីបង់កាលពីយប់ថ្ងៃច័ន្ទ។ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថាយ៉ាងហោចណាស់មានជនស៊ីវិល១៣ស្លាប់ក្នុងនោះមានទាំងស្ត្រី និងកុមារ។ ការវាយប្រហារនេះធ្វើឡើងដោយកម្លាំងអាហ្វហ្គានីស្ថានកំណត់គោលដៅលើក្រុមតាលីបង់ និងពន្ធធនាគារដែលកាន់កាប់ដោយក្រុមប៉ះបោរ។ អ្នកនាំពាក្យអភិបាលខេត្តលោក Gelani Farhad បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ថាការវាយប្រហារធ្វើឡើងនៅសង្កាត់ Shindand បណ្តាលឲ្យមនុស្ស៧នាក់រងរបួស។ លោកបានបន្តថាពន្ធធនាគាររងការបំផ្លាញទាំងស្រុង ហើយអ្នកជាប់ពន្ធធនាគារ១៩នាក់ និងទាំងមន្រ្តីយោធា ជនស៊ីវិលផ្សេងទៀតរត់ភៀសខ្លួនពីការវាយប្រហារតាមអាកាសនេះ។ យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យដដែលបានបញ្ជាក់ថា ការវាយប្រហារនេះបានសម្លាប់សកម្មជនតាលីបង់១៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here