អាម៉េរិកធ្វើជាប្រយុទ្ធប្រឆាំងក្រុម ISIS នៅអ៊ីរ៉ាក់ខណៈដែលពួកភេរវករឆ្លងចូលស៊ីរី

0

ប្រភពពត៌មនពី RT ចេញផ្សាយថ្ងៃ ១០ ខែ តុលា ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីចោទប្រកាន់ក្រុមចម្រុះអន្តរជាតិដែលដឹកនាំដោយអាម៉េរិកថា “ក្លែងបន្លំ” ធ្វើជាប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅអ៊ីរ៉ាក់។ ក្រុងម៉ូស្គូបន្ថែមថាសម្ព័ន្ធមិត្តធ្វើការវាយប្រហារតាមអាកាសបានតិចតួចនៅក្នុងប្រទេសអ៊ីរ៉ាក់ខែកញ្ញាខណៈដែលក្រុមភេរវករប្រដាប់អាវុធឆ្លងចូលស៊ីរី។ កាលពីសប្តាហ៍មុនប្រទេសរុស្សីធ្វើយុទ្ធនាការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរីបំផ្លាញក្រុមភេរវករនៅក្នុងទីក្រុង Al-Mayadeen ដែលជាតំបន់រឹងមាំចុងក្រោយរបស់ពួកភេរវករភាគអាគ្នេយ៍ទីក្រុង Deir ez-Zor។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថាក្រុមភេរវករអ៊ីស្លាម (ISIS/ISIL) នៅតែបន្តបំពេញសកម្មភាពនិងការផ្គត់ផ្គង់ពួកគេនៅក្នុងជ្រលងភ្នំ Euphrates ដែលជាកន្លែងពួកឧទ្ទាមស៊ីរីដឹកនាំដោយអាមេរិក (SDF) ធ្វើប្រតិបត្ដិការប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់សម្បូរដោយធនធានរបស់ប្រទេសស៊ីរី។ ការប៉ាន់ស្មានកាលពីសប្ដាហ៍មុនកងទ័ពស៊ីរីគាំទ្រតាមអាកាសដោយរុស្ស៊ីបានរំដោះស៊ីរីជាង៩០ភាគរយពីកង កម្លាំង IS។ ក្រសួងការពារជាតិកាលពីថ្ងៃអង្គារបានចោទសួរពីកិច្ចប្រឹងប្រែងប្រឆាំងភេវរកម្មរបស់អាមេរិកនៅអ៊ីរ៉ាក់ដោយសង្កត់ធ្ងន់ថាមានចម្ងល់ចំពោះការបរាជ័យនៃការវាយប្រហារក្រុម IS នៅក្នុងតំបន់ Deir ez-Zor៕

LEAVE A REPLY

Please enter your comment!
Please enter your name here