កងកម្លាំងអ៊ីរ៉ាក់ដណ្តើមបានក្រុងជម្លោះ Altun Kupri ក្នុងខេត្ត Kirkuk ពីឃើដ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧

កងកម្លាំងសហព័ន្ធអ៊ីរ៉ាក់ជាមួយកងពលគាំទ្រដោយអ៊ីរ៉ង់រឹបអូសយកក្រុង Altun Kupri ដែលជាទីក្រុងមួយនៅចំកណ្តាលនៃការប៉ះទង្គិចគ្នារយៈពេលខ្លីជាមួយយុទ្ធជនឃើដនេះបើយោងតាមប្រភពទូរទស្សន៍អ៊ីរ៉ាក់រាយការណ៍នៅថ្ងៃសុក្រ។ ទូរទស្សន៍ Al-Iraqiyah និយាយថាកម្លាំងប្រឆាំងភេរវកម្មរបស់ប៉ូលិសសហព័ន្ធ និងរណសិរ្សរំដោះប្រជាជននិយមធានាសុវត្ថិភាពនៅក្រុង Altun Kupri និងតំបន់ជុំវិញក្រោយពីការធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងការរុញច្រានយុទ្ធជនឃើដឲ្យត្រឡប់ទៅតំបន់នៅតាមព្រំដែនរបស់ពួកគេវិញ។ ទីក្រុងនេះស្ថិតនៅក្នុងខេត្ត Kirkuk ស្ថិតតាមបណ្តោយព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here