ប្រទេសបារាំងស្នើសុំកងទ័ពអាមេរិកបន្ថែមដើម្បីប្រយុទ្ធនឹងក្រុម ISIS នៅអាហ្វ្រិកខាងលិច

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការពារជាតិបារាំងនិយាយក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោនថាសហរដ្ឋអាមេរិកត្រូវតែគាំទ្រដល់កងទ័ពបារាំងប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមនៅអាហ្វ្រិកខាងលិចថ្វីបើកងទ័ពអាមេរិកវាយឆ្មក់នៅនីហ្សេរីយ៉ាបន្សល់ទុកនូវសមាជិក៤នាក់ស្លាប់។ រដ្ឋមន្ត្រីការពារជាតិ Florence Parlyនិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រជាមួយភាគីអាមេរិកគឺលោក James Mattis និងទីប្រឹក្សាសន្តិសុខជាតិលោក H.R McMaster។ “យើងមិនចង់ក្លាយជាកងឆ្មាំឃ្លាំងនៃបណ្តាប្រទេសអាហ្រ្វិកទេ។ ពួកគេត្រូវតែមានលទ្ធភាពយកឈ្នះក្រុមភេរវករដោយខ្លួនផ្ទាល់”។ កងកម្លាំង G5Sahel ដែលគាំទ្រដោយបារាំងមានគោលបំណងបង្កើនសមត្ថភាពសន្តិសុខរបស់ប្រទេស Chad, Niger, Burkina Faso, Mali និង Mauritania ដែលជាប្រទេសអតីតអាណានិគមបារាំងនៅអាហ្វ្រិកខាងលិច។ លោក Mattis និយាយថាសហរដ្ឋអាមេរិកអាចបញ្ជូនកងទ័ពអាមេរិកប្រមាណជា១,០០០នាក់ទៅនីហ្សេរីយ៉ាដើម្បីផ្តល់ការបណ្តុះបណ្តាលនិងជំនួយផ្នែកសន្តិសុខដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ ក្រុមឧទ្ទាមអ៊ីស្លាមដែលគាំទ្រដោយណាតូធ្វើការបះបោរនៅក្នុងតំបន់បន្ទាប់ពីទម្លាក់រដ្ឋាភិបាលលីប៊ីក្នុងឆ្នាំ២០១១។ បន្ទាប់ពីការសម្លាប់លោក Muammar Gaddafi នៅថ្ងៃទី២០ខែតុលាឆ្នាំ២០១១លីប៊ីបានដួលរលំទៅក្នុងភាពចលាចល និងអនាធិបតេយ្យដោយអនុញ្ញាតឱ្យរដ្ឋអ៊ីស្លាម (ISIS/ISIL) និងពួកសកម្មប្រយុទ្ធដទៃទៀតបង្កើតសមាជិកក្រុមជាច្រើនដោយប្រើប្រាស់អាវុធដែលលួចចេញពីប្រទេសលីប៊ី។ នៅឆ្នាំ២០១២ប្រទេសបារាំងធ្វើអន្តរាគមន៍នៅម៉ាលីដើម្បីបញ្ឈប់ក្រុមឧទ្ទាមដែលគាំទ្រដោយក្រុមរដ្ឋអ៊ីស្លាម។ កងទ័ពបារាំង៤,០០០នាក់ស្ថិតនៅក្នុងតំបន់ជាផ្នែកមួយនៃប្រតិបត្តិការ Barkhaneដោយធ្វើការជាមួយកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ១០,០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here