អាមេរិកវាយឆ្មក់តាមអាកាសនៅជំរំក្រុមឧទ្ទាមសម្លាប់មនុស្ស៤០នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៧

សហរដ្ឋអាមេរិកវាយឆ្មក់តាមអាកាសសំដៅលើជំរំហ្វឹកហាត់របស់រដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នៅក្នុងស្រុក Achin ខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ ការវាយឆ្មក់នេះសម្លាប់មនុស្ស៤០នាក់ ដែលក្នុងចំណោមអ្នកស្លាប់ និងរបួសមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននាក់ និងគ្រូបង្រៀន IS ២នាក់មានឈ្មោះ Qari Quran និង Qari Fida នេះបើយោងតាមប្រភពព័ត៌មានពីកាសែត Khaama Press រាយការណ៍ដោយដកស្រង់សម្តីរបស់មេបញ្ជាការប៉ូលិសក្នុងតំបន់។ ឃ្លាំងអាវុធដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមត្រូវបានបំផ្លាញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here