ពលរដ្ឋអាមេរិកម្នាក់ត្រូវជាប់ពន្ធនាគារ២០ឆ្នាំបន្ទាប់ពីចូលរួមជាមួយក្រុម ISIS

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨​ ខែ តុលា​ ឆ្នាំ២០១៧

ពលរដ្ឋអាមេរិកម្នាក់ត្រូវជាប់ពន្ធនាគារ២០ឆ្នាំបន្ទាប់ពីរកឃើញថាមានកំហុសដោយចូលរួមផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់ក្រុមរដ្ឋអ៊ីស្លាម។ បុរសរូបនោះបាននិយាយថាគាត់ “មិនគិតសោះ” ហើយចាកចេញពីក្រុមនេះភ្លាមៗក្រោយពីបានចូលរួមជាមួយពួកគេ។ លោក Mohamad Khweis អាយុ២៨ឆ្នាំមកពីក្រុង Alexandria រដ្ឋ Virginia ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារនៅភាគខាងកើតនៃរដ្ឋ Virginia ដោយចៅក្រម Liam O’Grady។ គាត់ត្រូវចាប់ខ្លួនដោយកងកំលាំងឃើដក្នុងប្រទេសអ៊ីរ៉ាក់នៅខែមីនាឆ្នាំ២០១៦បន្ទាប់ពីប្រគល់ទៅឲ្យអាជ្ញាធរសហរដ្ឋអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា Khweis ជាពលរដ្ឋអាមេរិកដំបូងដែលត្រូវបានចាប់ខ្លួននៅសមរភូមិ។ លោក Khweis ចាកចេញពីសហរដ្ឋអាមេរិកនៅពាក់កណ្តាលខែធ្នូឆ្នាំ២០១៥ដោយឆ្លងកាត់ប្រទេសទួរគីទៅប្រទេសស៊ីរីនៅចុងខែ។ ប៉ុន្តែមុនពេលចាកចេញគាត់រៀបចំផែនការធ្វើដំណើរតាមយុទ្ធសាស្ត្ររបស់គាត់។ យោងតាមការចេញផ្សាយសារព័ត៌មាន DOJ បានឱ្យដឹងថាលោកប្រើគម្រោងការណ៍ “tradecraft” ដោយធ្វើដំណើរទៅកាន់ប្រទេសដទៃមុនសិនរួចឆ្លងទៅកាន់ប្រទេសទួរគីដើម្បីលាក់បំបាំងទិសដៅចុងក្រោយរបស់លោកដើម្បីចូលរួមជាមួយរដ្ឋអ៊ីស្លាម (ISIS/ISIL)។ លោក Khweis ប្រាប់ទូរទស្សន៍ឃើដថាគាត់ចាកចេញពីអង្គការនេះ២-៣ខែបន្ទាប់ពីធ្វើដំណើរទៅកាន់ទឹកដីដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម “ដោយមិនបានគិតពិចារណា” នៅពេលគាត់ចូលរួមជាមួយក្រុមភេរវករអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here