ប្រទេសសូម៉ាលី៖ មន្ត្រីកំពូលៗត្រូវជម្លៀសចេញបន្ទាប់ពីការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅទីក្រុងម៉ូហ្គាឌីស្យូ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៧

រដ្ឋាភិបាលប្រទេសសូម៉ាលីជម្លៀសមន្រ្តីសន្តិសុខកំពូលពីរនាក់បន្ទាប់ពីការផ្ទុះ២ដង និងការឡោមព័ទ្ធ។ យ៉ាងហោចណាស់មនុស្ស២៧នាក់ស្លាប់កាលពីថ្ងៃសៅរ៍។ គួររំលឹកផងដែរថាពួកគេបានមកត្រឹមតែ២សប្តាហ៍តែប៉ុណ្ណោះក៏មានមនុស្សស្លាប់ប្រមាណ៣៥៨នាក់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់នេះជាការសម្លាប់ដ៏សាហាវជាងគេបំផុតដែលមិនធ្លាប់មាននៅទីក្រុងម៉ូហ្គាឌីស៊ូ។ ជាមួយគ្នានេះផងដែរមេបញ្ជាការប៉ូលិសលោក Abdihakin Dahir Saiid និងនាយកស៊ើបការណ៍ជាតិលោក Abdillahi Mohamed Sanbaloosh ត្រូវដកចេញពីការិយាល័យកាលពីថ្ងៃអាទិត្យផងដែរ។ សេចក្តីរាយការណ៍របស់ក្រុមមន្ត្រីសូម៉ាលីបាននិយាយថាការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្នុងគ្រាអាសន្នមួយជាបន្ទាន់របស់រដ្ឋាភិបាលសូម៉ាលី។ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាល់សាបាបអះអាងថាបានអនុវត្តការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍។ យោងតាមសម្តីប៉ូលិសបានឲ្យដឹងថាពួកសកម្មប្រយុទ្ធ៣នាក់ត្រូវគេចាប់ខ្លួន ហើយ២នាក់ទៀតបានបំផ្ទុះខ្លួនឯងក្នុងអំឡុងពេលនៃការវាយប្រហារនេះ។ សូមបញ្ជាក់ថាការឡោមព័ទ្ធនេះបានចាប់ផ្តើមនៅរសៀលថ្ងៃសៅរ៍ បន្ទាប់ពីបំផ្ទុះគ្រាប់បែកក្នុងរថយន្តចូលទៅក្នុងសណ្ឋាគារ Nasahablod Two និងគ្រាប់បែករថយន្តទី២បានតម្រង់ទៅលើអតីតសភា។ សាក្សីឃើញផ្ទាល់ភ្លែក និងប៉ូលិសបាននិយាយថាការបាញ់កាំភ្លើងបានបន្តចូលក្នុងសណ្ឋាគារពេញមួយយប់ និងមានរយៈពេលជិត១២ម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here