ប្រទេសកូរ៉េខាងជើង៖ ការសាកល្បងនុយក្លែអ៊ែរថ្មីអាចនឹងមានលេចធ្លាយសារធាតុវិទ្យុសកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧

យោងតាមប្រទេសកូរ៉េខាងត្បូងបានព្រមានថាការសាកល្បងនុយក្លេអ៊ែរថ្មីមួយ នៅតំបន់ជួរភ្នំរបស់កូរ៉េខាងជើងអាចបង្កឱ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្ម។ ជាមួយគ្នានេះលោក Nam Jae Cheol បាននិយាយថា ចន្លោះប្រហោងដែលមានប្រវែងរហូតដល់ទៅ១០០ម៉ែត្រនៅក្រោមជើងភ្នំ Mantap អាចបង្កប់ខ្លួនបាន។ ខណៈដែលការសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់ទីក្រុងព្យុងយ៉ាងនៅដើមខែកញ្ញាហាក់ដូចជាបានធ្វើឱ្យមានការរអិលបាក់ដី ជាច្រើន។ គួររំលឹកថាប្រទេសកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរចំនួន៦លើកចាប់តាំងពីឆ្នាំ២០០៦ដោយប្រើប្រាស់ការបាញ់សាកល្បងនៅទីតាំងដូចគ្នា។ ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដកស្រង់សម្តីលោក Nam Jae Cheol និយាយថាមានចន្លោះប្រហោងមួយប្រវែងពី៦០ ទៅ១០០ម៉ែត្រនៅក្រោមភ្នំ Mantap តំបន់ Punggye-ri ប្រសិនបើមានការសាកល្បងនុយក្លេអ៊ែរទៀតនោះអាចនឹងមានការដួលរលំកើតឡើង។ សូមបញ្ជាក់ថាទីតាំងសាកល្បង Punggye-ri មានទីតាំងស្ថិតនៅលើភ្នំភាគខាងជើង និងភាគខាងកើតប្រទេសដែលត្រូវគេគិតថាជារោងចក្រនុយក្លេអ៊ែរដ៏សំខាន់ របស់ទីក្រុងព្យុងយ៉ាង និងជាទីតាំងសាកល្បងនុយក្លេអ៊ែរតែមួយគត់នៅក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here