កងកម្លាំងរបបស៊ីរីបន្តវាយលុកដើម្បីកាន់កាប់ទីក្រុង Deir Ezz ឡើងវិញ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៧

សារព័ត៌មាន Qasioun បានរាយការណ៍ពីព័ត៌មានចុងក្រោយរបស់យោធាស៊ីរីកាលពីថ្ងៃចន្ទនេះថាកងកម្លាំងយោធាស៊ីរី និងសម្ព័ន្ធមិត្តយោធាបរទេសកំពុងបន្តការវាយលុករបស់ពួកគេដើម្បីដណ្ដើមយកទីក្រុង Deir Ezzor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរីមកកាន់កាប់ឡើងវិញ។ ចំនែកឯប្រភពក្នុងស្រុកបានប្រាប់ឲ្យដឹងថាកងកម្លាំងយោធាប្រទេសស៊ីរីកំពុងបន្តប្រតិបត្តិការយោធារបស់ខ្លួនដើម្បីកាន់កាប់ទាំងស្រុងឡើងវិញលើទីក្រុង Deir Ezz ខណៈមានបំណងចង់កាន់កាប់លើសង្កាត់ al-Hamidya ដែលជាតំបន់លំនៅដ្ឋានធំជាងគេទី២ស្ថិតនៅក្នុងទីក្រុង Deir Ezzor។ លើសពីនេះទៀតកងទ័ពស៊ីរីកំពុងឆ្លងកាត់ការប្រយុទ្ធដោយហិង្សាប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ហើយបានធ្វើដំណើរខិតជិតដល់ជាយក្រុងឧទ្យានជាតិនៃទីក្រុង Deir Ezzor ខណៈដែលបានបាញ់មីស៊ីលផ្លោងជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាសដាក់មកលើសង្កាត់ Huwaiqa ក្នុងទីក្រុង Deir Ezzor។ ជាការកត់សម្គាល់របបស៊ីរីបានពង្រីកការកាន់កាប់ទឹកដីរបស់ខ្លួនឡើងវិញដោយរួមបញ្ចូលទាំងសង្កាត់នានាដូចជាសង្កាត់ Arfy និងសង្កាត់ Omal ស្ថិតនៅក្នុងទីក្រុង Deir Ezzor បន្ទាប់ពីការប្រយុទ្ធគ្នាកំពុងតែបន្តកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here