យ៉ាងហោចណាស់មានមនុស្ស២៦នាក់ស្លាប់ក្នុងការវាយប្រហារនៅព្រះវិហាររដ្ឋ Texas

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

ខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារនៅព្រះវិហារក្នុងតំបន់ Sutherland Springs រដ្ឋ Texas។ ក្រោយពីការបាញ់ប្រហារក្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង។ អភិបាលខេត្ត Gregg Abbot នៅរដ្ឋ Texas អះអាងថាការបាញ់ប្រហារនេះសម្លាប់មនុស្ស២៦នាក់ ហើយចំនួនអ្នកស្លាប់មានចំនួនកើនឡើង។ ក្រៅពីនេះនៅមានមនុស្ស២០នាក់ទៀតរងរបួស។ សាក្សីនៅកន្លែងកើតហេតុបញ្ចាក់ឲ្យដឹងថាគាត់ឃើញបុរសម្នាក់ដើរក្បែរព្រះវិហារ Baptist នៅចម្ងាយ៣០ម៉ាយពី San Antonio នៅម៉ោង១១:៣០ព្រឹកថ្ងៃអាទិត្យនេះបើយោងតាមប្រភព KSAT-12 មុនធ្វើសកម្មភាពបាញ់ប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here