សង្គ្រាមនៅស៊ីរី៖ ការវាយប្រហារតាមអាកាសសម្លាប់មនុស្ស៥០នាក់នៅលើផ្សារ Atareb ខេត្តអាល្លេប៉ូ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

មនុស្សយ៉ាងហោចណាស់៥៣នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសទៅលើទីក្រុងដែលកាន់កាប់ដោយឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថាផ្សារមួយដែលបង្ហាញដោយវីដេអូពីការបំផ្លិចបំផ្លាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កំទេចថ្មគ្របដណ្តប់លើដងផ្លូវ ហើយជនស៊ីវិលភ័យស្លន់ស្លោដែលគេមើលឃើញថាមានការដឹកអ្នករងរបួសចេញពីកន្លែងកើតហេតុផងដែរ។ បើយោងតាមសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថាកូដកម្ម៣ដាច់ដោយឡែកតែគេមិនច្បាស់ថា តើការធ្វើកូដកម្មនេះមានការឃ្លាំមើលពីយន្តហោះចម្បាំងរដ្ឋាភិបាលប្រទេសស៊ីរីឬសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ីនោះទេ។ សូមរំលឹកដែរថាទីក្រុងនេះស្ថិតនៅក្នុងតំបន់មួយនៃខេត្តអាល្លេប៉ូ ហើយក៏ជាតំបន់គ្មានការរាលដាល និងទើបតែបានបង្កើតឡើងកាលពីដើមឆ្នាំនេះដោយប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់ដែលគាំទ្រដល់រដ្ឋាភិបាលស៊ីរី និងប្រទេសទួរគីដែលមាននៅពីក្រោយក្រុមឧទ្ទាម។ សូមបញ្ជាក់ដែរថាតំបន់នេះត្រូវបានគេជឿថាសម្រាប់ការលុបបំបាត់អំពើហិង្សា ប៉ុន្តែផ្ទុយទៅវិញការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ខណៈដែលការចូលរួមរបស់មនុស្សធម៌មានតិចតួចបំផុត។ ម្យ៉ាងវិញទៀតតំបន់នេះកាន់កាប់ភាគច្រើនដោយកងកម្លាំងប្រឆាំង និងក្រុមជីហាដដែលធ្លាប់ជាសម្ព័ន្ធក្រុមអាល់កៃដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here