ជនជាតិអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលស្វែងរកសិទ្ធិជ្រកកោនត្រូវនិរទេសខ្លួនបន្ទាប់ពីបោសសម្អាតក្រុម ISIS

0

ប្រភពពត៌មានពី RT ចេញផ្សាយ​ថ្ងៃទី​ ២៧​ ខែ វិច្ឆិកា​ ឆ្នាំ២០១៧

បុរស៦នាក់មកពីប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានឆ្លងចូលព្រំដែនសហរដ្ឋអាមេរិក ម៉ិកស៊ិកដោយខុសច្បាប់ដើម្បីស្វែងរកទីជម្រកត្រូវនិរទេសបន្ទាប់ពីការបោសសម្អាតក្រុម ISIS។ ការចាប់ខ្លួនពួកគេលើកឡើងដោយមន្រ្តីមូលដ្ឋាន និងសហព័ន្ធដើម្បីអំពាវនាវឱ្យមានការបង្កើនកងទ័ព។
បុរសទាំង៦នាក់នេះចាប់ខ្លួនដោយឆ្មាំព្រំដែនបន្ទាប់ពីឆ្លងចូលអាម៉េរិក និងម៉ិកស៊ិកនៅខែវិច្ឆិកាឆ្នាំ២០១៥។ មានការស៊ើបអង្កេតទៅលើពួកគេដោយគយសហរដ្ឋអាមេរិក អ្នកការពារព្រំដែន (CBP) និង FBI។ CBP និយាយថាកំណត់ត្រាត្រួតពិនិត្យជនអន្តោប្រវេសន៍ “មិនបង្ហាញពីព័ត៌មានប្រមាថមើលងាយទេ”។ ខណៈពត៌មានទាំងនេះរីករាលដាលដល់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនអះអាងថាបុរសទាំងនោះមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម (ISIS/ISIL) ហើយឱ្យមានការបង្កើនកងទ័ពនៅតាមព្រំដែន។ លោកអភិបាល Doug Ducey រដ្ឋអារីហ្សូណានិយាយបន្ទាប់ពីការចាប់ខ្លួននេះថា “ព័ត៌មានបែបនេះពិតជាគួរឱ្យព្រួយបារម្ភជាពិសេសការគំរាមកំហែងថ្មីៗពីក្រុម ISIS ទៅលើសហរដ្ឋអាមេរិកក្នុងវីដេអូដែលចេញផ្សាយត្រឹមតែ២៤ម៉ោងចុងក្រោយប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើដោយផ្ទាល់ក្នុងរឿងនេះដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនកសាងកិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តរួចហើយ”។ សារព័ត៌មាន Breitbart News និយាយថាជនអន្តោប្រវេសន៍នៅមជ្ឈឹមបូព៌ាកំពុងបង្កើនការភ័យខ្លាចដោយក្រុមភេរវករ ISIS និងអាល់កៃដាដែលអាចបញ្ចូលចរន្តភ្ជាប់នៅក្នុងសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here