សហរដ្ឋអាមេរិកនិយាយថានឹងកាត់បន្ថយការគាំទ្រផ្នែកយោធាចំពោះកងកម្លាំងប្រយុទ្ធមួយចំនួនដែលកំពុងប្រយុទ្ធជាមួយ ISIS

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកនឹងកាត់បន្ថយការគាំទ្រផ្នែកយោធាដែលធ្លាប់ផ្តល់ឱ្យកងកម្លាំងចម្រុះដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាម ISIS/ISIL នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ការសម្រេចចិត្តកាត់បន្ថយកម្លាំងជំនួយធ្វើឡើងនៅពេលដែលកងកម្លាំងចម្រុះមានប្រៀបលើ ISIS។ សប្ដាហ៍មុនលេខាសារព័ត៌មាននៅសេតវិមាន លោកស្រី Sarah Huckabee Sanders ប្រាប់សន្និសីទសារព័ត៌មានមួយថា កងកម្លាំងចម្រុះកំពុងបន្តសកម្មភាពកម្ទេច caliphate ដែលស្ថិតក្នុងដំណាក់កាលមួយមានប្រៀបលើក្រុមឧទ្ទាមហើយសហរដ្ឋអាមេរិកអាចបញ្ឈប់ការផ្គត់ផ្គង់ឧបករណ៍យោធាដល់ក្រុមណាមួយ។ ទោះយ៉ាងណាលោកស្រីបានសង្កត់ធ្ងន់ថាក្រុងវ៉ាស៊ីនតោនមិនមានបំណងកាត់បន្ថយការគាំទ្រផ្នែកយោធាភ្លាមៗនោះទេ។ លោកស្រី Sanders ឆ្លើយតបនឹងសំណួរទាំងអស់ដែលចោទសួរលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីសមភាគីលោក Recep Tayyip Erdogan នៅថ្ងៃសុក្រ។ លោក Erdogan ស្នើសុំឱ្យលោក ត្រាំ បញ្ឈប់ការចែកចាយអាវុធដល់ក្រុមឃើដក្នុងការប្រឆាំងនឹងក្រុមឧទ្ទាម ISIS។ សហរដ្ឋអាមេរិកចាប់ផ្តើមផ្គត់ផ្គង់អាវុធដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងប្រទេសស៊ីរី (កម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយឃើដ (SDF) នៅដើមឆ្នាំនេះ។ អង្គភាពការពារប្រជាជន (YPG) មានសមាសភាព SDF (ដឹកនាំដោយក្រុមឃើដ) ត្រូវប្រទេសទួរគីដាក់ឱ្យនៅក្រៅច្បាប់ ហើយប្រទេសទួរគីចាត់ទុកអង្គភាពរបស់ (YPG) ជាអង្គភាពភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here