ក្រុមឧទ្ទាម ISIS និងកម្លាំងតាលីបង់ប្រយុទ្ធគ្នា២ថ្ងៃក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

ការប្រយុទ្ធគ្នាដោយប្រើកាំភ្លើងដ៏ខ្លាំងក្លាមួយកើតឡើងក្នុងរយៈពេល២ថ្ងៃចុងក្រោយរវាងពួកតាលីបង់ និងពួកអ្នកបះបោរក្រុមឧទ្ទាម ISIS នៅខេត្ត Nangarhar ភាគខាងកើត។ អ្នកនាំពាក្យរបស់អភិបាលខេត្តលោក Attahullah Khogyani និយាយថាប្រជាជនចំនួនរាប់រយគ្រួសារផ្លាស់ទីលំនៅចេញពីភូមិក្នុងស្រុក Khogyani និងសង្កាត់ Sherzad។ លោកបន្ថែមថាប្រតិបត្តិការប្រយុទ្ធពាក់ព័ន្ធនឹងកងកម្លាំងអាកាស និងដីគោកចាប់ផ្តើមខ្លាំងក្លាដើម្បីលុបបំបាត់ក្រុម បះបោរចេញពីតំបន់នោះ។ អ្នកនាំពាក្យរូបនេះបន្ថែមថាជនស៊ីវិល៦នាក់រងរបួសហើយមានរបាយការណ៍ថាមានជនរងគ្រោះរាប់សិបនាក់ក្នុងចំណោមអ្នកបះបោរ។ គួរបញ្ជាក់ផងដែរថាសង្កាត់ Sherzad, Khogyani និង Hasarak ស្ថិតក្នុងខេត្ត Nangarhar ជាប់ខេត្ត Logar និងជាប់រដ្ឋធានីកាប៊ុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here