រថយន្តបំផ្ទុះគ្រាប់បែកវាយប្រហារការរិយាល័យរបស់ក្រសួងហិរញ្ញវត្ថុនៅទីក្រុង Aden ប្រទេសយេម៉ែន

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩​ ខែ វិច្ឆិកា​ ឆ្នាំ២០១៧

រថយន្តបំផ្ទុះគ្រាប់បែកដ៏មានឥទ្ធិពលមួយវាយប្រហារការិយាល័យរបស់ក្រសួងហិរញ្ញវត្ថុយេម៉ែននៅក្នុងទីក្រុងកំពង់ផែ Aden។ របាយការណ៍ជាបឋមបង្ហាញថាមនុស្ស៤នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ គ្រាប់បែកនេះនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្រសួងនៅក្នុងស្រុក Khor Maksar ទីក្រុង Aden ដែលជារដ្ឋធានីបណ្តោះអាសន្នរបស់រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការផ្ទុះនេះមានភាពខ្លាំងក្លាដែលអាចឮដល់តំបន់ក្បែរនោះ។ មានការរាយការណ៍ដាច់ដោយឡែកពីចំនួនអ្នកស្លាប់ និងរបួស។ សារព័ត៌មាន Reuters ដកស្រង់សម្តីមន្ត្រីមន្ទីរពេទ្យថាមនុស្ស២នាក់ត្រូវសម្លាប់នៅក្នុងការផ្ទុះ និង៣នាក់ទៀតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់អាចកើនឡើងដោយសារតែការបាញ់កាំភ្លើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែករថយន្ត។ សារពត៌មាន Reuters ដកស្រង់សម្តីរបស់ក្រុមភេរវករ Amaq ថារដ្ឋអ៊ីស្លាម ISIS អះអាងចំពោះការវាយប្រហារនៅថ្ងៃពុធនេះ។ យោងតាមប្រភពនានាលើកឡើងដោយអាជ្ញាធរយេម៉ែនលោក Akhbar ថាជនរងគ្រោះជាកម្មករធ្វើផ្លូវកំពុងជីកនៅក្បែរអគារហើយក្រសួងគឺទទេនៅពេលការផ្ទុះនេះកើតឡើង។ មនុស្សចំនួន៤នាក់ស្លាប់ និងយ៉ាងហោចណាស់៤នាក់ទៀតរងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here