លោក ត្រាំ វាយប្រហារលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសនៅលើបណ្តាញ Tweets

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោក ដូណាល់ ត្រាំ ប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May គួរតែផ្តោតលើអំពើភេរវកម្មនៅក្នុងចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រីបានរិះគន់ការចែករំលែកវីដេអូរបស់លោក។ ទទឹមនឹងនេះផងដែរលោក ត្រាំ បាននិយាយថាកុំផ្តោតមកលើលោកសូមផ្តោតលើភេរវកម្មរ៉ាឌីកាល់អ៊ីស្លាមដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងចក្រភពអង់គ្លេស។ ខណៈនេះផងដែរលោកប្រធានាធិបតីអាមេរិក បានពិនិត្យមើលវីដេអូរលោកចំនួន៣បានបង្ហោះតាមអ៊ិនធឺណេតដោយក្រុមស្ដាំនិយមអង់គ្លេស។ សូមបញ្ជាក់ផងដែរថាអ្នកនាំពាក្យរបស់លោកស្រី May បាននិយាយថាពិតជាមានការខុសឆ្គងចំពោះលោកប្រធានាធិបតីជុំវិញបញ្ហាមួយនេះ។ ខណៈវីដេអូដែលចែករំលែកដោយលោក Trump មានអ្នកគាំទ្រច្រើនជាង៤០លាននាក់បង្ហោះដំបូងដោយលោកស្រី Jayda Fransen អនុប្រធាន Britain First ដែលក្រុមនេះបង្កើតឡើងដោយអតីតសមាជិក គណបក្សជាតិអង់គ្លេស (BNP)។ ហើយលោកស្រី Fransen ត្រូវបានគេចោទប្រកាន់ដោយប្រើពាក្យគំរាមកំហែង រំលោភបំពានឬប្រមាថមើលងាយឬអាកប្បកិរិយាទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here