សហរដ្ឋអាមេរិកទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៧

យោងតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់បាននិយាយថា លោកប្រធានាធិបតីអាមេរិក ដុលណាល់ ត្រាំ នឹងទទួលស្គាល់ទីក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថាលោក ត្រាំ នឹងមិនផ្លាស់ប្តូរស្ថានទូតអាមេរិកពីទីក្រុងអាល់វ៉ាវទៅទីក្រុងយេរូសាឡឹមភ្លាមៗនោះទេ។ ព័ត៌មាននេះ បានលេចឡើងមុនពេលសុន្ទរកថារបស់លោក ត្រាំ កាលពីថ្ងៃពុធ។ គួររំលឹកផងដែរថាពួកមេដឹកនាំអារ៉ាប់បានព្រមានប្រឆាំងនឹងការផ្លាស់ប្តូរស្ថានទូតអាមេរិក នៅអ៊ីស្រាអែលទៅក្រុងយេរូសាឡឹមដោយម្នាក់និយាយថានេះជាការបង្កហេតុ ដោយចេតនាដល់ពួកអ៊ីស្លាម។ ប្រទេសអ៊ីស្រាអែលតែងតែចាត់ទុកក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ខ្លួនខណៈពួកប៉ាឡេស្ទីនអះអាងថាក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននាពេលអនាគត។ ក្នុងការទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសដំបូងគេដែលបានធ្វើដូច្នេះតាំងពីពេលតាំងមូលដ្ឋានរដ្ឋរបស់ខ្លួនកាលពីឆ្នាំ១៩៤៨។ យោងតាមសម្តីរបស់មន្រ្តីរដ្ឋបាលលោក ត្រាំ និយាយថាការទទួលស្គាល់ក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែលត្រូវបានគេមើលឃើញថាជាការទទួលស្គាល់ពិតប្រាកដរបស់លោកប្រធានាធិបតី។ សូមបញ្ជាក់ផងដែរថាលោក ដូណាល់ ត្រាំ ក៏នឹងដឹកនាំក្នុងការចាប់ផ្តើមដំណើរការផ្លាស់ទីស្ថានទូតអាមេរិកទៅក្រុងយេរូសាឡឹម ប៉ុន្តែអាចចំណាយពេលច្រើនឆ្នាំបន្តិចផងដែរ។ លោកថែមទាំងបានសន្យាថានឹងផ្លាស់ប្តូរអ្នកបោះឆ្នោតគាំទ្រអ៊ីស្រាអែលក្នុងអំឡុងពេលយុទ្ធនាការសម្រាប់តំណែងប្រធានាធិបតី៕

LEAVE A REPLY

Please enter your comment!
Please enter your name here