ក្មេងម្នាក់ស្លាប់ខណៈអ្នកគាំទ្របាញ់កាំភ្លើងដើម្បីអបអរសាទរលើជ័យជម្នះរបស់ក្រុមបាល់ទាត់អ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧

កុមារម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីក្រុមអ្នកគាំទ្របាញ់កាំភ្លើងអបអរសាទរលើជ័យជម្នះរបស់ក្រុមជម្រើសជាតិបាល់ទាត់អ៊ីរ៉ាក់។ បណ្តាញសារព័ត៌មាន Rudaw របស់ឃើដបានដកស្រងប្រភពនៅឯមន្ទីរពេទ្យ Yarmouk របស់រាជធានីបាដាដដែលនិយាយថាក្មេងស្រីតូចម្នាក់ស្លាប់ និងមនុស្ស១០នាក់ផ្សេងទៀតរងរបួសនៅពេលអ្នកគាំបាញ់កាំភ្លើងដើម្បីអបអរសាទរលើជ័យជម្នះក្រុមជម្រើសជាតិបាល់ទាត់អ៊ីរ៉ាក់ ដែលយកឈ្នះលើប្រទេសកាតាក្នុងកម្មវិធីពានរង្វាន់ឈូងសមុទ្រជាតិកាលពីថ្ងៃអង្គារនេះ។ យោងតាមសេចក្តីថ្លែងការណ៍ដែលដកស្រង់ដោយសារព័ត៌មាន Alsumaria បានឲ្យដឹងថាកាលពីព្រឹកថ្ងៃពុធនេះមេបញ្ជាការប្រតិបត្តិការសន្តិសុខរដ្ឋធានីបាដាដបាននិយាយថាខ្លួននឹងទទួលខុសត្រូវចំពោះមនុស្សគ្រប់រូបដែលត្រូវបានបាញ់សម្លាប់ក្នុងពិធីអបអរសាទរនេះ។ មេបញ្ជាការ Jalil al-Rubaiye បាននិយាយថាអ្នកបាញ់ប្រហារជាច្រើននាក់បានឃាត់ខ្លួនទាក់ទងនឹងការប្រារព្ធពិធីនេះ។ គួរបញ្ជាក់ថាការបាញ់កាំភ្លើងទៅលើអាកាសគឺជាប្រពៃណីទូទៅមួយក្នុងចំណោមសហគមន៍ពិភពអារ៉ាប់៕

Iraq 28-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here