ប្រទេសវៀតណាមដាក់ពន្ធនាគារមនុស្ស១៥នាក់ពីបទវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថាប្រទេសវៀតណាមសម្រេចដាក់ពន្ធនាគារមនុស្ស១៥នាក់នៅថ្ងៃពុធនេះសម្រាប់ការគ្រោងធ្វើភេវរកម្មបំផ្ទុះគ្រាប់បែកនៅក្នុងព្រលានយន្តហោះដ៏មមាញឹកបំផុតរបស់ប្រទេសវៀតណាមមុនថ្ងៃឈប់សម្រាកពិធីបុណ្យជាតិ។ ការវាយប្រហារភេរវកម្មគឺជារឿងកម្រកើតឡើងណាស់នៅក្នុងប្រទេសវៀតណាមទោះបីជារដ្ឋាភិបាលកុម្មុយនីសមានទម្លាប់ក្នុងការចាប់អ្នកប្រឆាំង និងអ្នកច្បាប់សិទ្ធិមនុស្សដែលរិះគន់រដ្ឋដាក់ពន្ធនាគារក៏ដោយ។ តុលាការក្រុងហូជីមិញសម្រេចកាត់ទោសមនុស្ស១៥នាក់ឱ្យជាប់ពន្ធនាគារពី៥ ទៅ ១៦ឆ្នាំបន្ទាប់ពីពួកគេត្រូវថ្កោលទោសថាមានគម្រោងបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងប្រទេសនេះបើយោងតាមកាសែត Thanh Nien។ កាសែតនេះរាយការណ៍ថាជនជាប់ចោទទាំងនេះក៏មានទំនាក់ទំនងតាមអ៊ីនធឺណែតជាមួយក្រុមជនបរទេសដែលផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការមួយដែលគ្រោងធ្វើឡើងនៅខែមេសាមុនការប្រារព្ធទិវាថ្ងៃរំដោះជាតិនៅចុងខែនេះ។ ជនជាប់ចោទទាំងនេះត្រូវចោទប្រកាន់ថាសហការជាមួយអង្គការភេរវកម្មនៅបរទេសដែលផ្តល់ហិរញ្ញប្បទានលើការទិញអាវុធ និងគ្រាប់បែកសម្រាប់អំពើភេរវកម្ម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងមន្រ្តីមិនផ្តល់នូវរបាយការណ៍អំពីផែនការនេះទេ។ ការផ្តន្ទាទោសអំពើភេរវកម្មអាចទទួលទោសដល់ស្លាប់នៅក្នុងប្រទេសវៀតណាមដែលជារដ្ឋដែលមានឯកបក្សមួយ ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវហាមឃាត់ ចំណែកសេរីភាពនៃការបញ្ចេញមតិត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថារដ្ឋាភិបាលកាលពីថ្ងៃអង្គារក៏ដាក់ពង្រាយកងពលតូច១០,០០០នាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត និង “ទស្សនៈខុសឆ្គង” នៅលើប្រព័ន្ធអ៊ីនធើណែតផងដែរ។ ឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធាននាយកដ្ឋាននយោបាយរបស់កងទ័ពនិយាយថា “ដោយសារកម្លាំង និងបណ្តាប្រទេសជាច្រើនកំពុងនិយាយអំពីសង្គ្រាមពិតប្រាកដក្នុងប្រព័ន្ធអ៊ីនធឺណែតប្រទេសវៀតណាមគួរតែត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គងរាល់វិនាទីនាទី និងម៉ោង” នេះបើតាមការដកស្រង់សម្តីដោយកាសែត Tuoi Tre គ្រប់គ្រងដោយរដ្ឋ។ អង្គភាពនេះមានឈ្មោះថាកងទ័ព 47 (Force 47) ក៏មានភារកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងការឃោសនាប្រឆាំងនឹងរដ្ឋនៅលើគេហទំព័រផងដែរ៕

Vietnam 28-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here