ការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតសម្លាប់ជនស៊ីវិលយេម៉ែន៦៨នាក់ក្នុង១ថ្ងៃ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៧

មន្រ្តីសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសយេម៉ែននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាត្រឹមរយៈពេល១ថ្ងៃមានមនុស្ស៦៨នាក់រួមទាំងកុមារ៨នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសចំនួន២ដងដែលធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ គួរបញ្ជាក់ផងដែរថាក្រុមចម្រុះ Riyadh-headed ដែលមានប្រទេសចំនួន៩ធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងពួកឧទ្ទាម Shia Houthi ចាប់តាំងពីខែមីនា ឆ្នាំ២០១៥។ យុទ្ធនាការនេះបានសម្លាប់ជីវិតជនស៊ីវិលរាប់ពាន់នាក់។ យោងតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រជាជនប្រមាណជាង៨០ភាគរយកំពុងរស់នៅដោយខ្វះស្បៀងអាហារ ទឹកស្អាត ការថែទាំសុខភាព ឧិសថនិងប្រេងឥន្ធនៈ៕

Saudit 29-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here