អាមេរិកអាចប្រឆាំងនឹង “ក្រុម Shia Axi នៅស៊ីរី” ដំណាក់កាលក្រោយក្រុម ISIS

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨​ ខែ ធ្នូ​ ឆ្នាំ២០១៧

គោលនយោបាយអាមេរិកអាចជាចេតនានាំក្រុម ISIS ប្រមូលផ្តុំម្តងទៀតដោយអនុញ្ញាតផ្តោតលើការប្រឆាំងកងទ័ពអ៊ីរ៉ង់ ស៊ីរី​ ហេស៍ប៊ូឡា សូម្បីតែយោធារុស្ស៊ីនៅស៊ីរីនេះជាការអះអាងរបស់លោក Ali Rizk។ កងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយអាមេរិកប្រាប់ RT ថាក្រុមភេរវករ ISIS រាប់ពាន់នាក់ និងក្រុមគ្រួសារត្រូវអនុញ្ញាតឱ្យចាកចេញពីក្រុងរ៉ាកាក្នុងរយៈពេលយ៉ាងខ្លីមុនពេលដណ្តើមបានទីក្រុងមកវិញ។ មុននេះគេរាយការណ៍ថាកិច្ចព្រមព្រៀងជាមួយរដ្ឋអ៊ីស្លាមទទួលស្គាល់ពីក្រុមចម្រុះដឹកនាំដោយអាមេរិក។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធក្រុម ISIS រាប់រយនាក់គេចផុតពីការជ្រៀតចូលទៅក្នុងស៊ីរីខណៈមានគេរាយការណ៍ថាពួកគេធ្វើដំណើរទៅកាន់ប្រទេសទួរគី។ លោក Ali Rizk និយាយថាវាមិនមែនជាការសម្រេចចិត្តត្រឹមត្រូវទេ។ វាក៏អាចជាការសម្រេចចិត្តដែលដឹកនាំដោយអាមេរិក។ នេះមិនមែនជាលើកទី១ទេដែលយើងឮរឿងរ៉ាវបែបនេះ។ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Valery Gerasimov កាលពីពេលថ្មីៗនេះធ្វើសេចក្តីថ្លែងការណ៍ក្នុងទិសដៅដូចគ្នាថាជនជាតិអាមេរិកហ្វឹកហ្វឺនឬផ្តល់ទម្រង់ជំនួយដល់ក្រុម ISIS។ ខ្ញុំគិតថាអ្នកត្រូវតែដាក់វានៅក្នុងក្របខ័ណ្ឌបន្ទាប់ពីក្រុម ISIS។ យើងទាំងអស់គ្នាដឹងថាក្រុម ISIS កំពុងបាត់បង់មូលដ្ឋានគឺជាមូលដ្ឋានបរាជ័យនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ ដូច្នេះការពិតដែលស្ថិតនៅលើការបរាជ័យក្នុងប្រទេសស៊ីរីខ្ញុំគិតថាអ្វីដែលរដ្ឋបាលលោក ត្រាំ នឹងកំពុងធ្វើគឺរៀបចំសម្រាប់ដំណាក់កាលក្រោយសំរាប់ក្រុម ISIS។ អ្វីដែលខ្ញុំចង់និយាយគឺការដាក់បញ្ចូលគ្នាជាក្រុមថ្មីមួយមិនមែនក្រុម ISIS ទេប៉ុន្តែក្រុមថ្មីមួយដែល “រួមបញ្ចូល” អតីតយុទ្ធជនក្រុម ISIS ដើម្បីយកកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួនជាលើកដំបូងនិងសំខាន់បំផុតសម្រាប់អ៊ីរ៉ង់។ ដោយសារតែរដ្ឋអំណាចលោក ត្រាំ និងសម្ព័ន្ធមិត្តជិតស្និទ្ធគឺលោក បិនចាមិន យ៉ាតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលពួកគេនិយាយពីភាពចាំបាច់ដើម្បីប្រឆាំងនឹងវត្តមានអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។ ខ្ញុំគិតថាព័ត៌មានចុងក្រោយបំផុតនេះត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងយុទ្ធសាស្រ្តរបស់លោក ត្រាំ និងយុទ្ធសាស្រ្តអ៊ីស្រាអែលនៃការកើនឡើងប្រឆាំងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីក៏ប្រឆាំងនឹងហេស៍ប៊ូឡា និងអ្វីដែលពួកគេហៅថាក្រុម Shia Axi ក្នុងប្រទេសស៊ីរី៕

Shia 29-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here