ក្រុមចម្រុះដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុម ISIS សារភាពថាយ៉ាងហោចណាស់មនុស្ស៨១៧នាក់ស្លាប់ និង៦០០របាយការណ៍មិនទាន់បញ្ជាក់

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨​ ខែ ធ្នូ​ ឆ្នាំ២០១៧

អាជ្ញាធរក្រុមចម្រុះសហរដ្ឋអាមេរិកកំពុងធ្វើការសម្របសម្រួលកងកម្លាំងយោធាដែលប្រឆាំងក្រុម ISIS ចេញផ្សាយនូវតួលេខអ្នកស្លាប់ចុងក្រោយបង្អស់សម្រាប់ការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយទទូចថាក្រុមភេរវជននៅតែជាការគំរាមកំហែងក្នុងតំបន់និងសកលលោក។ រហូតមកដល់ពេលនេះយោងតាមព័ត៌មានរបស់ក្រុមការងារ (CJTF-OIR) វាយតម្លៃយ៉ាងហោចណាស់ជនស៊ីវិលចំនួន៨១៧នាក់ស្លាប់ដោយអចេតនារបស់ក្រុមសម្ព័ន្ធមិត្តចាប់តាំងពីការចាប់ផ្តើមប្រតិបត្ដិការក្នុងការដោះស្រាយ។ របាយការណ៍សរុបចំនួន៦០៣ត្រូវបើកជាចំហ។ ការធ្វើបច្ចុប្បន្នភាពខែវិច្ឆិកាចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះពីក្រុមការងាររួមគ្នារវាងកងកំលាំង និង (CJTF-OIR)។ ក្នុងរយៈពេលមួយខែកន្លងមកសម្ព័ន្ធមិត្តវាយតម្លៃរបាយការណ៍ចំនួន១០១ដែលការវិនិច្ឆ័យអំពីជនរងគ្រោះដែលមានសក្តានុពលត្រឹមតែ៩ករណីប៉ុណ្ណោះ។ ចំនួនជនស៊ីវិលស្លាប់កើនឡើងពី១៦ទៅ៨០១ខែមុន។ របាយការណ៍ភាគច្រើនចងក្រងដោយក្រុមសកម្មជន Airwars ត្រូវច្រានចោលដោយសារតែ “ភ័ស្តុតាងមិនគ្រប់គ្រាន់” ឬដោយសារតែវាមិនត្រូវគ្នានឹងពេលវេលា និងភូមិសាស្ត្រការវាយប្រហារដោយក្រុមបំផ្ទុះគ្រាប់បែក។ សម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកនៅតែប្រឈមនឹងការចោទប្រកាន់ដោយមានរបាយការណ៍បើកចំហមួយចំនួនដែលមានតាំងពីឆ្នាំ២០១៥ទោះបីភាគច្រើនពាក់ព័ន្ធនឹងការវាយប្រហារដ៏សាហាវ និងបង្ហូរឈាមទៅលើទីក្រុងម៉ូស៊ូលក្នុងប្រទេសអ៊ីរ៉ាក់ និងទីក្រុងរ៉ាកាប្រទេសស៊ីរីកាលពីដើមឆ្នាំនេះ៕

ISIS 29-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here