ប្រទេសរុស្ស៊ីជួយជម្លៀសមនុស្សច្រើនជាង១០០នាក់ ពីតំបន់ Ghouta ខាងកើតប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៧

មន្ត្រីមកពីមជ្ឈមណ្ឌលសម្រុះសម្រួលរុស្ស៊ីសម្រាប់ប្រទេសស៊ីរីជួយជម្លៀសប្រជាជន១១១នាក់ចេញពីតំបន់ Ghouta ខាងកើត។ យោងតាមប្រភពព័ត៌មានយោធាក្នុងចំណោមមនុស្សទាំងអស់មានមនុស្សចំនួន២៩នាក់ផ្ទុកជំងឺធ្ងន់ធ្ងរ។ ការជម្លៀសមនុស្សទាំងអស់ធ្វើឡើងដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងអឌ្ឍចន្ទក្រហមអារ៉ាប់នៅប្រទេសស៊ីរីក្រោមការត្រួតពិនិត្យរបស់កងទ័ពស៊ីរី និងជំនួយពីមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ី។ ក្បួនមនុស្សធម៌ទៅដល់ដែនដីគ្រប់គ្រងដោយកងទ័ពរដ្ឋាភិបាលស៊ីរីឆ្លងកាត់បុស្តិ៍ត្រួតពិនិត្យ Mukhayyam al-Wafideen ដែលមានប៉ូលិស កងយោធារបស់រុស្ស៊ី ជាអ្នកត្រួតពិនិត្យសន្តិសុខ។ មនុស្សទាំងអស់ត្រូវគេជម្លៀសចេញពីតំបន់ Ghouta ភាគខាងកើត និងបញ្ជូនទៅកាន់មណ្ឌលសុខភាពនៅទីក្រុង Damascus៕

Russia 30-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here