កម្លាំងចម្រុះដឹកនាំដោយសាអូឌីតនិយាយថាសេចក្តីថ្លែងរបស់អង្គការសហប្រជាជាតិចំពោះប្រទេសយេម៉ែនលម្អៀងទៅរកពួកឧទ្ទាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៧

កម្លាំងចម្រុះដឹកនាំដោយសាអូឌីតប្រយុទ្ធជាមួយពួកឧទ្ទាមស៊ីអ៊ីតក្នុងប្រទេសយេម៉ែនរិះគន់ចំៗលើសេចក្តីថ្លែងរបស់អង្គការសហប្រជាជាតិស្តីពីជនស៊ីវិលនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមថាជាសេចក្តីថ្លែងការណ៍លំអៀងលើឧទ្ទាម។ កម្លាំងចម្រុះនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍ថាអង្គការសហប្រជាជាតិត្រូវការពិនិត្យមើលយន្តការការងារមនុស្សធម៌ និងសមត្ថកិច្ចរបស់បុគ្គលិកកម្លាំងចម្រុះដែលធ្វើការនៅក្នុងប្រទេសយេម៉ែន។ អង្គការសហប្រជាជាតិនិយាយថាការវាយប្រហារតាមអាកាសដោយកម្លាំងចម្រុះសម្លាប់ជនស៊ីវិល១០៩នាក់ក្នុងរយៈពេល១០ថ្ងៃកន្លងមករួមទាំងមានមនុស្ស៦៨នាក់ទៀតស្លាប់ក្នុង១ថ្ងៃនៅក្នុងការវាយប្រហារតាមអាកាសដោយឡែកមួយផ្សេងទៀត។ យោងតាមប្រភពកម្លាំងចម្រុះ សេចក្តីថ្លែងការណ៍នេះបង្កើតភាពមិនប្រាកដប្រជា ហើយទិន្នន័យដែលអង្គការសហប្រជាជាតិពឹងផ្អែកលើមានភាពមិនច្បាស់ នឹងធ្វើឱ្យអន្តរាយដល់ភាពជឿជាក់របស់ខ្លួន។ សង្រ្គាមស៊ីវិលក្នុងប្រទេសយេម៉ែនសម្លាប់មនុស្សជាង១ម៉ឺននាក់ និងមានអ្នកផ្លាស់ទីលំនៅចំនួន៣លាននាក់ និងបណ្តាលឲ្យប្រទេសនេះឈានទៅជិតដល់គ្រោះទុរភិក្ស៕

Yemen 30-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here